រំភើបជំនួស នាយកុយ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បែបនេះ គួរទទួលវ៉ាក់សាំងមុនគេ ក្នុងចំណោមអ្នកទទួលមុន

//s9.kh1.co/52/52261e0bd71bae2ce7102ff1033cf2e996bb1c02.jpg
តារា & កម្សាន្ដ

 ១៦-មករា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

កម្ពុជាបានទទួលវ៉ាក់ សាំងដែលជាជំនួយរបស់ចិន ខណ:ពេលដែលកំពុងមានប្រសាសន៍ថ្លែងប្រាប់ជនរួមជាតិពីលទ្ធភាពផ្តល់វ៉ាក់សាំង ហើយក៏នឹកដល់ តារាកំប្លែងជើងចាស់​នាយកុយ។

ភ្នំពេញ: តារាកំប្លែងជើងចាស់ នាយកុយ ដែលត្រូវបានប្រជាជនខ្មែរទទួលស្គាល់ថា ជាតារាកំប្លែងម្នាក់ដែលប្រកបដោយសមត្ថភាព កំប្លុកកំប្លែង និងតែងតែបម្រើចំណីចក្ខុរបស់ប្រជាជនខ្មែរ ហើយផ្ទុះសំណើចអស់រយ:ពេលជាយូរឆ្នាំមកហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីពេលថ្មីៗនេះ យោងទៅតាមប្រសាសន៍ដ៏ខ្អង់ខ្ពស់របស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងការថ្លែងសារជូនប្រជាជនកម្ពុជា នាឱកាសដែលប្រទេសកម្ពុជា ទទួលបានជំនួយឧបត្ថម្ភជាវ៉ាក់សាំង មួយលានដូស​ ពីសាធារណរដ្ឋប្រជាមានិតចិន។ នៅក្នុងអំឡុងពេលដែលសម្តេច ថ្លែងមានប្រសាសន៍ផងដែរនោះ សម្តេចលោកក៏បានចូល Comments ដោយមានប្រសាសន៍ថា៖

            លោកកុយ គួរទទួលវ៉ាក់សាំងមុនគេ ក្នុងចំណោមអ្នកទទួលមុន។ទទួលបានវ៉ាក់សាំង និងមានហាងឆេងខ្ពស់។

ប្រសាសន៍សម្តេច តេជោ ហ៊ុន សែន

នៅក្រោយ ពេលដែលសម្តេចថ្លែងមានប្រសាសន៍នៅក្នុងComments ដូច្នេះ លោកកុយក៏បានបង្ហោះសារ តាមបណ្តាញសង្គមហ្វេកបុកយ៉ាងដូចនេះថា:

ថ្ងៃនេះខ្ញុំសប្បាយចិត្តសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជាប្រទេសកម្ពុជាបានទទួលវ៉ាក់សាំងពីប្រទេសចិនមួយលានដូរ ហើយលោកមានប្រសាសន៍ថាលោកុយ គួរទទួលវ៉ាក់សាំងមុនគេក្នុងចំណោម អ្នកទទួលមុន។ ទទួលវ៉ាក់សាំងបាននិងមានហាងឆេងខ្ពស់ ខ្ញុំបាទសូមថ្លែងអំណរអរគុណចំពោះសម្ដេច ដែលលោកបានផ្ដល់កិត្តិយសឱ្យខ្ញុំបានចាក់វ៉ាក់សាំងមុនគេ ខ្ញុំបាទសូមជូនពរសម្ដេចទាំងទ្វេព្រមទាំងកូនប្រុសកូនស្រីចៅប្រុសចៅស្រី ឱ្យជួបតែសេច្តីសុខកុំឲ្យមានជំងឺរបៀតបៀន ដើម្បីដឹកនាំប្រទេសកម្ពុជាឲ្យបានរុងរឿងបន្តទៀត អរគុណសន្តិភាព៕

លោក កុយ

ខាងក្រោមនេះជាប្រសាសន៍របស់សម្តេច ព្រមទាំងសារថ្លែងអំណរគុណ និងត្រេកអររបស់តារាកំប្លែងកុយ :

នាយកុយ
នាយកុយ
នាយកុយ
នាយកុយ
សម្តេច តេជោ ហ៊ុន សែន
សម្តេច តេជោ ហ៊ុន សែន
ប្រសាសន៍សម្តេច តេជោ ហ៊ុន សែន នៅក្នុង Comment
ប្រសាសន៍សម្តេច តេជោ ហ៊ុន សែន នៅក្នុង Comment
សាររ​បស់លោក កុយ
សាររ​បស់លោក កុយ
នាយកុយ
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T