មិនធម្មតានោះទេ! ផ្ទាំងគំនូរដើមនៃតុក្កតាតាំង-តាំង លក់បានក្នុងតម្លៃជិត៤លានដុល្លារ

//s9.kh1.co/37/371e8e8ad31e0b5a179e12413137282d552bad60.jpg
សង្គម

 ១៥-មករា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ដំបូងឡើយ រូបនេះត្រូវបានគេបម្រុងទុក ដើម្បីធ្វើជាគម្របសម្រាប់សៀវភៅទីប្រាំរបស់លោក Hergé

បារាំង៖ ផ្ទាំងគំនូរដើមរបស់វិចិត្រករបែលហ្ស៊ិក លោក Hergé បានលក់ក្នុងតម្លៃបំបែកកំណត់ត្រា៣.៩លានដុល្លារ។ គំនូរនេះត្រូវបានលាបពណ៌ដោយប្រើ gouache ទឹកថ្នាំ និងទឹកពណ៌ ហើយបង្ហាញថាតុក្កតាតាំង-តាំងនិងឆ្កែរបស់គាត់ឈ្មោះថា Snowy បានកំពុងលាក់ខ្លួននៅក្នុងភាជន៍ប៉សឺឡែនមួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដំបូងឡើយ រូបនេះត្រូវបានគេបម្រុងទុក ដើម្បីធ្វើជាគម្របសម្រាប់សៀវភៅទីប្រាំរបស់លោក Hergé ក្នុងវគ្គដែលមានចំណងជើងថា The Blue Lotus ប៉ុន្តែត្រូវបានបដិសេធដោយសារតែតម្លៃនៃការផលិត។ ក្រោយមកគេក៏បានកែប្រែវាជាផ្ទាំងគំនូរជំនួសវិញ។ ផ្ទាំងគំនូរនេះត្រូវបានលក់តាមអ៊ីនធឺណេតដោយក្រុមហ៊ុនដេញថ្លៃនៅប៉ារីស Artcurial ក្នុងតម្លៃសរុប៣.១លានដុលារ បូកទាំងថ្លៃចំណាយផ្សេងទៀតផងដែរ។ វាត្រូវបានគេរំពឹងទុកថា នឹងត្រូវលក់បានក្នុងតម្លៃប្រហែលពី២.៦លានដុល្លារទៅ៣.៤លានដុល្លារ។

គំនូរវគ្គ The Blue Lotus
គំនូរវគ្គ The Blue Lotus

ការលក់មួយនេះបានបំបែកកំណត់ត្រាកាលពីមុនសម្រាប់ការលក់សៀវភៅខំមិក ដែលជាស្នាដៃរបស់លោក Hergé ផងដែរ កាលពីឆ្នាំ២០១៤។ សៀវភៅវគ្គ The Blue Lotus ត្រូវបានបោះពុម្ពផ្សាយលើកដំបូងនៅឆ្នាំ១៩៣៦ ហើយគេឃើញថាតាំង-តាំងបានធ្វើដំណើរទៅកាន់ប្រទេសចិន ក្នុងកំឡុងការឈ្លានពានរបស់ជប៉ុននៅឆ្នាំ១៩៣១។

យោងតាមក្រុមហ៊ុនដេញថ្លៃរូបគំនូរនេះបានឲ្យដឹងថា វាគឺជាអំណោយដល់កូនប្រុសនៃអ្នកបោះពុម្ពផ្សាយរបស់លោក Hergé។ ប៉ុន្តែបញ្ហានេះត្រូវបានជជែកវែកញែកនៅក្នុងបណ្ដាញសារព័ត៌មានបារាំង ដោយអ្នកជំនាញអះអាងថាគំនូរនេះមិនបង្ហាញពីការដឹងគុណ ដូចស្នាដៃសិល្បៈដទៃទៀតដែលអ្នកគូររូបផ្ដល់ជាអំណោយ។

លោក Hergé គឺជាជនជាតិបែលហ្ស៊ិក ដែលមានឈ្មោះពិតថា Georges Remi ហើយរូបលោកបានបង្កើតតុក្កតាតាំង-តាំងក្នុងទសវត្សរ៍ឆ្នាំ១៩២០។ សេរ៊ីនៃតុក្កតានេះត្រូវបានគេយកទៅបកប្រែរាប់សិបភាសា ហើយបានលក់ដាច់ជាង២០០លានកូពី៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T