Muller ជះកំហឹងដាក់អ្នកកាសែតក្រោយ Bayern ភ្លាត់ចាញ់ក្រុមមកពីលីគលំដាប់ទី២ ធ្លាក់ចេញពីពាន DFB-Pokal (មានវីដេអូ)

//s9.kh1.co/45/45146ef4480eae787f3850d4ef78e11cb9d1826f.jpg
កីទ្បា

 ១៤-មករា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Muller ជះកំហឹងដាក់អ្នកកាសែតម្នាក់ក្រោយនាងបានសើចនៅកំលុងពេលផ្ដល់បទសម្ភាសន៍

អាល្លឺម៉ង់៖ ខ្សែប្រយុទ្ធសញ្ជាតិអាល្លឺម៉ង់ Thomas Muller បានបញ្ចេញកំហឹងដាក់អ្នកសម្ភាសន៍បន្ទាប់ពីក្លិបយក្ស Bayern Munich ដែលជាម្ចាស់ពាន UCL រដូវកាលមុនមួយនេះបានភ្លាត់ចាញ់ក្លិប Holstein Kiel ដែលមកពីលីគលេខ២របស់អាល្លឺម៉ង់ក្នុងលទ្ធផល ២ ទល់នឹង ២ ដោយ Holstein Kiel បានប៉េណាល់ទីកាត់សេចក្ដីនាំមុខ Bayern ៦ ទល់នឹង ៥ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Bayern Munich
កីឡាករ Bayern Munich

បរាជ័យនេះធ្វើឲ្យ Bayern Munich ភ្លាត់ធ្លាក់ចេញពីពាន DFB-Pokal ដែល Bayern ធ្លាប់គ្រងតំណែងជើងឯកកាលពីរដូវកាលមុនដែរ ហើយវាបានបង្កភាពតក់ស្លុតដល់កីឡាករនិងភ្ញាក់ផ្អើលដល់អ្នកគាំទ្រ Bayern Munich ជាខ្លាំង។

Bayern Munich លើកពាន DFB-Pokal 
Bayern Munich លើកពាន DFB-Pokal 

យោងតាមសារព័ត៌មាន NEWSSPORT ខ្សែប្រយុទ្ធ Thomas Muller បានវាយបកទៅអ្នកកាសែតទាំងកំហឹងខណៈដែលទឹកមុខរបស់គេបញ្ជាក់ឲ្យដឹងថាកំពុងក្រពុលមុខខ្លាំងណាស់។

ខ្សែប្រយុទ្ធThomas Muller
ខ្សែប្រយុទ្ធThomas Muller

រឿងហេតុនោះបានកើតឡើងក្រោយចប់ការប្រកួតដោយ Muller បានផ្ដល់កិត្តិយសចូលខ្លួនផ្ដល់បទសម្ភាសន៍ជាមួយទូរទស្សន៍ ARD ប៉ុន្តែអ្នកកាសែតឈ្មោះ Valeska Homburg ម្នាក់នោះបានសើចនិងសួរគេថាតើគេមានអារម្មណ៍យ៉ាងម៉េចក្រោយ Bayern ធ្លាក់ចេញពីពាន DFB-Pokal បែបនេះទើបវាប្រៀបដូចប្រេងជះលើសាំង បញ្ឆេះកំហឹង Muller តែម្ដង។

Muller បានឆ្លើយតបទាំងខឹងថា៖

តើអ្នកគិតយ៉ាងម៉េច?អ្នកសើចសប្បាយណាស់ពេលនេះ។

ខ្សែប្រយុទ្ធThomas Muller
ខ្សែប្រយុទ្ធThomas Muller កំលុងពេលផ្ដល់បទសម្ភាសន៍
ខ្សែប្រយុទ្ធThomas Muller កំលុងពេលផ្ដល់បទសម្ភាសន៍

អ្នកកាសែតស្រីម្នាក់នោះប្រញាប់បិទមាត់និងចង់បកស្រាយថានាងមិនបានសើចដោយសាររឿង Bayern Munich ចាញ់ក្រុមមកពីលីគលេខ២នោះឡើយប៉ុន្តែ Muller ស្រាប់តែនិយាយកាត់នាងថា៖

ពិតណាស់ថាអ្នកបានសើច!

ខ្សែប្រយុទ្ធThomas Muller

Valeska Homburg ដែលជាអ្នកកាសែតស្រីម្នាក់នោះបានព្យាយាមសួរ Muller បន្តទៀតថាគេមានអីត្រូវពន្យល់ដែរទេថាហេតុអី Bayern ភ្លាត់ធ្លាក់បែបនេះ តែ  Muller នៅតែមិនឈប់ខឹង។

គេតបថា៖

ទេ ខ្ញុំគ្មានអីត្រូវនិយាយទៀតទេ អ្នកមើលដឹងហើយថាពួកយើងកំពុងមានអារម្មណ៍បែបណា ពួកយើងមិនសប្បាយចិត្តទេ អ្នកអាចឃើញហើយតើ!

ខ្សែប្រយុទ្ធThomas Muller

គួរបញ្ជាក់ផងដែរថា Bayern Munich មិនធ្លាប់ធ្លាក់ចេញពីពាន DFB-Pokal លឿនបែបនេះទេតាំងពីឆ្នាំ២០០០-២០០១ មកទើបនេះជាហេតុផលមួយរួមផ្សំដែលធ្វើឲ្យកីឡាករ Bayern Munich តក់ស្លុតនិងខកចិត្តជាខ្លាំង៕

ខ្សែប្រយុទ្ធThomas Muller
ខ្សែប្រយុទ្ធThomas Muller

សូមទស្សនាវីដេអូខាងក្រោមនេះ៖

វីដេអូបទសម្ភាសន៍

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T