ដើម្បីទទួលបានរាងស្អាត អ្នកគួរចៀសវាងអាហារទាំង ៧មុខនេះ

//s9.kh1.co/4d/4d31c07b44fcc5d47cb439a2940ed7a23920f77a.png
បច្ចេកវិទ្យា

 ១២-មករា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

អាហារ ៧មុខដែលអ្នកគួរជៀសវាងដើម្បីទទួលបានរាងស្អាត

សម្រាប់អ្នកដែលខ្ជិលហាត់ប្រាណ ប៉ុន្តែចង់បានរាងស្អាត អ្នកគួរតែអានអត្ថបទមួយនេះ។ យោងតាមការចុះផ្សាយរបស់ emdep បាននិយាយថាដើម្បីទទួលបានរាងស្អាតបានដោយពុំចាំបាច់ហាត់ប្រាណ លោកអ្នកគ្រាន់តែតមអាហារ៧មុខនេះទៅគឺបានហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចង់ដឹងថាមានអារហារណាខ្លះនោះ តោះទៅតាមដានទាំងអស់គ្នា៖

១. ​ដំណាប់​ផ្លែ​ឈើ

រូបតំណាង
រូបតំណាង

​ជា​​ទូ​ទៅ ​ដំណាប់​ផ្លែ​ឈើ​​ផ្ទុក​ជាតិ​ស្ករ​ច្រើន​ណាស់ ​ដែល​បណ្តាល​ឲ្យ​​រាង​កាយ​ផ្ទុក​ជាតិ​ស្ករ​លើស និង​ឆាប់​ឡើង​​គីឡូ។ ​ដូច្នេះ ​បើ​សិន​ជា​អ្នក​ចង់​​សម្រក​គីឡូ​ឲ្យ​​មាន​ប្រសិទ្ធភាព ​គួរ​តែ​ចេញ​ឆ្ងាយ​ពី​​ដំណាប់​ផ្លែ​ឈើ​។

២. ​គ្រឿង​ស្រវឹង

រូបតំណាង
រូបតំណាង

នៅ​ពេល​ផឹក​ស្រា ​​មុខ​ងារ​​ថ្លើម​នឹង​ចុះ​អន់​ថយ​ការ​បន្សាប​ជាតិ​ពុល ​មិន​អាច​បំបែក​ ឬ​ប្រើ​ប្រាស់​កាឡូរី ព្រម​ទាំង​សារ​ធាតុ​ចិញ្ចឹម​ភ្លាម​ៗ​នៅ​ក្នុង​អាហារ​បាន​ឡើយ។

៣. ​​អាហារ​ធ្វើ​ពី​ម្សៅ

រូបតំណាង
រូបតំណាង

ស្រូវ​សាលី​ក៏​ផ្ទុក​ជាតិ Gluten ​ដែល​ធ្វើ​ឲ្យ​រាង​កាយ​ពិបាក​រំលាយ​និង​​កាត់​បន្ថយ​ការ​ស្រូប​យក​សារធាតុ​ចិញ្ចឹម។

៤. Cheese

រូបតំណាង
រូបតំណាង

Cheese ​ផ្ទុក​ដោយ​បរិមាណ​ជាតិ​ស្ករ​ខ្ពស់ ​ជាតិ​ខ្លាញ់ ​និង​ប្រូតេអ៊ីន ​ដែល​​ប៉ះ​ពាល់​ដល់​ការ​រំលាយ​អាហារ​​របស់​រាង​កាយ។ 

៥. ​ពោត

រូបតំណាង
រូបតំណាង

ទោះ​បី​ជា​ផ្លែ​ពោត​មាន​ជាតិ​កាក​សរសៃ​ក៏​ដោយ ​តែ​ផ្លែ​ពោត​​សម្បូរ​ដោយ​កាឡូរី​ដែល​ចេញ​​ពី​ស្ករ ​ហើយ​ធម្មតា​ជា​ប្រភេទ​​​គ្លុយ​កូស ​​ងាយ​បណ្តាល​ឲ្យជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង។

៦. អាហារ​​ច្នៃ​ពី​សណ្តែក​សៀង

រូបតំណាង
រូបតំណាង

វាសុទ្ធ​តែ​ផ្ទុក​ដោយ​សារ​ធាតុ Phytoestrogens ​ដែល​កាត់​បន្ថយ​ដល់​ការ​រំលាយ​អាហារ​និង​បង្កើន​ខ្លាញ់​ពោះ​។

៧. កាហ្វេ

រូបតំណាង
រូបតំណាង

ជាតិ​កាហ្វេ​អ៊ីន​បាន​ដាក់​សម្ពាធ​ទៅ​លើ​ក្រពេញ Adrenal ​ដែល​ត្រូវ​បាន​ប្រើ​ដើម្បី​គ្រប់​គ្រង​ការ​រំលាយ​អាហារ​ខ្លាញ់ និង​​ប៉ះ​ពាល់​ដល់​ការ​រំលាយ​អាហារ។ ​ហេតុ​នេះ ​បើ​អ្នក​នៅ​តែ​ញៀន​កាហ្វេ ​អ្នក​គ្មាន​ផ្លូវ​អាច​ស្រក​គីឡូ​បាន​ជោគ​ជ័យ​ឡើយ៕

Sophanna Rorn
Sophanna (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T