រំភើបជំនួស! ប៉ែន ស្រីពេជ្រ ច្រៀងជូនស្វាមីក្នុងថ្ងៃមង្គល កូនកម្លោះ រំភើបឡើងស្រក់ទឹកភ្នែក (មានវីដេអូ)

//s9.kh1.co/59/59b1bfcb04045288668765b1e255449d611e5998.jpg
តារា & កម្សាន្ដ

 ០៩-មករា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

កូនកម្លោះរំភើប ស្រក់ទឹកភ្នែក ក្រោយ ប៉ែន ស្រីពេជ្រ ច្រៀងជូនស្វាមីក្នុងថ្ងៃមង្គល អត្ថន័យយ៉ាងចាក់ដោត។

ភ្នំពេញ៖ ម្សិលមិញនេះគឺជាថ្ងៃពិសេសរបស់ពិធីការិនី អ្នកនាងប៉ែន ស្រីពេជ្រ ដែលធ្វើឡើងយ៉ាងអធិកអធម មានភ្ញៀវកិត្តយសជាច្រើនចូលរួមអបអរពោរពេញដោយស្នាមញញឹម ទោះបីជានេះជារដូវកាលកូវីដយ៉ាងណាក្តី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ឃើញថានៅក្នុងកម្មវិធីមិនត្រឹមតែធ្វើឡើងយ៉ាងអធិកអធមនោះទេ​ តែបើក្រឡេកទៅមើលរូបសម្រស់តារាស្រីរូបនេះពិតជាស្រស់ស្អាតខ្លាំង នៅក្នុងឈុតប្រពៃណី សាកសមជាមួយនឹងកូនកម្លោះដែលស្រលាញ់គ្នាអស់ជាច្រើនឆ្នាំ។ តែអ្វីដែលកាន់តែធ្វើឲ្យមហាជនជាច្រើននាំគ្នាចាប់អារម្មណ៍នោះគឺ នៅក្នុងកម្មវិធីពេលយប់ ពិតជាប្លែក ស្របពេលដែលនាងបានបញ្ចេញសម្លេង ច្រៀងទៅកាន់កូនកម្លោះយ៉ាងរំភើប។

ដោយក្នុងនោះនៅក្នុងពេលវេលាកាត់នំ តារាស្រីរូបនេះបានធ្វើការរៀបចំបទចម្រៀង ច្រៀងដោយខ្លួនឯង ទៅកាន់ស្វាមីទុកជាការអរគុណដែល ស្មោះស្មគ្រ័នឹងគ្នាអស់ពេលច្រើនឆ្នាំមកនេះ ធ្វើឲ្យកូនកម្លោះរំភើបចិត្តខ្លាំង សឹងតែស្រក់ទឹកភ្នែកទៅហើយ។

ជាមួយគ្នានេះដែរ អ្នកចូលរួមទាំងមូល ពិតជារំភើបជំនួសនាង និងនាំគ្នាចូលរួមអបអរ ដែលបំណងប្រាថ្នារបស់នាងបានសម្រេច ថែមទាំងទទួលបានជោគជ័យក្នុងជីវិតគូបែបនេះ៕

ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖

ប៉ែន ស្រីពេជ្រ
ប៉ែន ស្រីពេជ្រ
ប៉ែន ស្រីពេជ្រ និងស្វាមី
ប៉ែន ស្រីពេជ្រ និងស្វាមី
ពិធីមង្គល ប៉ែន ស្រីពេជ្រ
ពិធីមង្គល ប៉ែន ស្រីពេជ្រ
ប៉ែន ស្រីពេជ្រ និងស្វាមី
ប៉ែន ស្រីពេជ្រ និងស្វាមី
ប៉ែន ស្រីពេជ្រ និងស្វាមី
ប៉ែន ស្រីពេជ្រ និងស្វាមី
ប៉ែន ស្រីពេជ្រ និងស្វាមី
ប៉ែន ស្រីពេជ្រ និងស្វាមី
ប៉ែន ស្រីពេជ្រ និងស្វាមី
ប៉ែន ស្រីពេជ្រ និងស្វាមី
ប៉ែន ស្រីពេជ្រ និងស្វាមី ពេលច្រៀង
ប៉ែន ស្រីពេជ្រ និងស្វាមី ពេលច្រៀង
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T