ចង់ស្រក់ទឹកភ្នែក! ក្នុងថ្ងៃខួបកំណើត អ៊ុន សុធា នឹកម្តាយខ្លាំងពេក ក៏ពោលពាក្យបែបនេះ

//s9.kh1.co/73/7374f2b1b3a515720d335086ae2feaf6cc8676fe.jpg
តារា & កម្សាន្ដ

 ០៦-មករា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

កម្សត់ណាស់! ម្តាយទើបតែចែកឋានទៅកាលពីឆ្នាំ២០១៩ តារាសម្តែង អ៊ុន សុធា បានត្រឹមតែបង្ហោះរូបនិង សារក្នុងថ្ងៃកំណើតខ្លួន ដោយសារក្តីនឹករលឹកដល់អ្នកម្តាយមានភាពធំធេងខ្លាំង។

ភ្នំពេញ៖ ភាពល្បីល្បាញនិង ការទទួលជាសិល្បករដ៏មានទេពកោសល្យដ៏៏អស្ចារ្យរបស់លោក អ៊ុន សុធា គឺបែករីកសាយទូទាំងប្រទេស ដោយភាគច្រើនទស្សនិកជនជាបានស្គាល់តាមរយៈរឿងភាគខ្មែរ ដែលចាក់បញ្ជាំងនៅតាមទូរទស្សន៍ផងដែរ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ទន្ទឹមនឹងភាពជោគជ័យទាំងអស់នោះក៏ពិតមែន ប៉ុន្តែកន្លងមកសង្កេតឃើញថាតារាប្រុសរូបនេះតែងតែនឹកដល់ម្តាយ ដែលទទួលអនិច្ចកម្មកាលពីឆ្នាំទៅជានិច្ច ដោយបង្ហោះរូបអ្វីក៏តែងតែភ្ជាប់ជាមួយពាក្យនឹកម៉ែណាស់មិនដែលខានឡើយ។

ជាក់ស្តែងក្នុងថ្ងៃនេះគឺជាថ្ងៃខួបកំណើតរបស់លោក អ៊ុន សុធា​ ហើយលោកក៏បង្ហោះរូបម្តាយអមជាមួយពាក្យពេចន៍យ៉ាងច្រើនគួរឲ្យអាណិត ដែលផ្ទុយពីមនុស្សជាច្រើនដែលក្នុងពិសេសបែបនេះ គឺតែងតែចំណាយពេលជួបជុំគ្រួសារ ដើម្បីជប់លៀងផងដែរ ដោយការសរសេររបស់លោកមានអត្ថន័យដូចខាងក្រោមថា៖

ថ្ងៃ​នេះជាថ្ងៃ​ដែលអ្នកម្តាយផ្តល់កំណេីតឲ្យកូន​បានឃេីញពន្លឺថ្ងៃ​ នឹងបីបាច់ថែរក្សាកូន​។ កូនសូមបួងសួងតែមួយទេគឺ​ សូមឲ្យអ្នកម្តាយបានទៅកាន់ឋានស្ងប់សុខ​ បេីមានជាតិក្រោយមែនកូនសូមកេីតជាកូនម៉ែទៀត ️នឹកណាស់​ម៉ែ​។

អ៊ុន សុធា​ 

ទស្សនិកជនទាំងឡាយដែលបានឃើញបែបនេះរួចមក ក៏សម្តែងនូវសេចក្តីអាណិតអាសូរដល់ លោក អ៊ុន សុធា​ ជាពន់ពេក ក្រៅពីនេះពួកគេក៏បានបួងសួងឲ្យវិញ្ញាណក្ខន្ធម្តាយរបស់លោកទៅកាន់ឋានស្ងប់សុខ​និង ឆ្លៀតពេលជូនពរតារាប្រុសរូបនេះក្នុងថ្ងៃកំណើតផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

អ៊ុន សុធា​ 
អ៊ុន សុធា​ 
អ៊ុន សុធា​ 
អ៊ុន សុធា​ 
អ៊ុន សុធា​ 
អ៊ុន សុធា​ 
អ៊ុន សុធា​ 
អ៊ុន សុធា​ 
អ៊ុន សុធា បង្ហោះរូបម្តាយកាលនៅរស់ ព្រមទាំងសរសេរសារមួយ
អ៊ុន សុធា បង្ហោះរូបម្តាយកាលនៅរស់ ព្រមទាំងសរសេរសារមួយ
អ៊ុន សុធា
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T