គ្រាន់តែឆ្លងឆ្នាំរួច អ្នកសម្អាតបានប្រមូលសំរាមរាប់តោន ពីឆ្នេរមួយនៅលើកោះបាលី

//s9.kh1.co/96/96b7fadc48e0f326345dca0dc533ffe02e87b1f6.jpg
សង្គម

 ០៥-មករា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ការបំពុលដោយសំរាមប្លាស្ទិកគឺជាបញ្ហាដ៏ធ្ងន់ធ្ងរមួយនៅប្រទេសឥណ្ឌូនេស៊ី។

ឥណ្ឌូនេស៊ី៖ សំរាមរាប់តោនដែលបានបោកបក់មកទើរលើឆ្នេរសមុទ្រ Kuta ដ៏ល្បីល្បាញរបស់កោះបាលី ដែលជំរុញឲ្យអ្នកស្រុកចំណាយពេលថ្ងៃដំបូងនៃឆ្នាំថ្មីធ្វើការសម្អាត។ យោងតាមសារព័ត៌មាន Antara ដែលគ្រប់គ្រងដោយរដ្ឋបានឲ្យដឹងថា អ្នកស្រុកមកពីតំបន់ Badung នៅលើកោះឥណ្ឌូនេស៊ីបានសម្អាតកម្ទេចកម្ទីសមុទ្រចំនួន៣០តោនចេញពីឆ្នេរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វរសេនីយ៍ឯក Made Mahaparta មកពីបញ្ជាការយោធាប្រចាំតំបន់ Udayana បានប្រាប់សារព័ត៌មាន Antara ថាបំណែកម្ទេចកម្ទីពីសមុទ្រប្រហែល៧០ភាគរយ គឺជាកាកសំណល់ប្លាស្ទិក។ សំរាមត្រូវបានគេរាយការណ៍ថា បានដាក់លើឡានដឹកសំរាមទៅកន្លែងចាក់សំរាម។

ប្រធានការិយាល័យបរិស្ថានតំបន់ Badung លោក Wayan Puja បាននិយាយថា សំរាមប្លាស្ទិកនិងកាកសំណល់សមុទ្រដទៃទៀត បានបោកបក់មកលើឆ្នេរសមុទ្រ Kuta ជារៀងរាល់ឆ្នាំនៅរដូវមូសុង។ មន្ត្រីរូបនេះបានស្ដីបន្ទោសបញ្ហានេះ ទៅលើការគ្រប់គ្រងសំរាមមិនបានល្អ។ ការបំពុលដោយសំរាមប្លាស្ទិកគឺជាបញ្ហាដ៏ធ្ងន់ធ្ងរមួយនៅប្រទេសឥណ្ឌូនេស៊ី។

នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៨ ត្រីបាឡែនមួយក្បាលត្រូវបានរកឃើញងាប់នៅជិតកោះ Kapota ក្នុងឧស្យានជាតិ Wakatobi ដោយមានសំណល់ប្លាស្ទិក៦គីឡូក្រាមនៅក្នុងក្រពះរបស់វា។ នៅក្នុងខែមេសា រដ្ឋាភិបាលឥណ្ឌូនេស៊ីបានដាក់ចេញនូវផែនការ ដើម្បីកាត់បន្ថយកាកសំណល់ប្លាស្ទិកនៅក្នុងប្រទេស។ គេមានគម្រោងកាត់បន្ថយសំណល់ប្លាស្ទិកពីសមុទ្រ ចំនួន៧០ភាគរយនៅឆ្នាំ២០២៥ និងកាត់បន្ថយទាំងស្រុងនៅឆ្នាំ២០៤០។

ទោះបីឆ្នេរ Kuta ជួបប្រទះនឹងបញ្ហានេះជារៀងរាល់ឆ្នាំ មិនដូចឆ្នាំមុនៗ ភ្ញៀវទេសចរតិចណាស់ដែលបានមកទស្សនានៅតំបន់នេះ ក្នុងពេលឥឡូវ។ ដូចជាទិសដៅទេសចរណ៍ពេញនិយមជាច្រើននៅលើកោះបាលី ត្រូវបានរងការវាយប្រហារដោយជំងឺរាតត្បាតសកលកូវីដ-១៩យ៉ាងខ្លាំង ហើយនៅតែបិទទ្វារសម្រាប់ភ្ញៀវទេសចរអន្តរជាតិ៕

https://s9.kh1.co/__image/w=650,h=366,q=100/82/823b04a855160297137642ab1cee7f66bd87434c.jpg
https://s9.kh1.co/__image/w=634,h=357,q=100/de/def038cf04825aaa79d8f8371818d22c3a6e32dc.jpg
Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T