ល្បីថា​ តារា​សម្ដែង ២​ដួង​​នេះ ជោគ​ជ័យខ្លាំង​លើវិស័យ​​សិល្បៈ តែ​​បរាជ័យ​ក្នុង​ជីវិតស្នេហា?

//s9.kh1.co/12/12068039e196b672e0b224a8dfc06a54362545ed.png
តារា & កម្សាន្ដ

 ២៨-ធ្នូ-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

តារាសម្ដែងពីរដួងជោគជ័យខ្លាំងលើវិស័យសិល្បៈ​តែបរាជ័យក្នុងជីវិតស្នេហា?

ជោគជ័យខ្លាំងលើវិស័យសិល្បៈ តែតារាសម្ដែង​ពីរដួងនេះមានរឿងអភ័ព្វដូចគ្នា?
ប្រិយមិត្តជា​ច្រើន​ពិតជា​មិនធ្លាប់ដឹង​ទេ​​​ថា ​តារាសម្ដែងកំពូលទេពកោសល្យសំបូរបែប អ្នកនាង ស្វ័យ សុជាតា និង​តារា​សម្ដែង​ជើងថ្មី អ្នកនាង ស ច័ន្ទដានី គឺជាមិត្តស្និតស្នាលនឹងគ្នាបំផុត នេះបើតាមការលើកឡើង​ថ្មីៗនេះ​ក្នុងកិច្ច​សំភាន៍​មួយរបស់អ្នកនាង ស ច័ន្ទដានី។ បែបនេះ ព្រោះថាជាធម្មតាពុំមានបងប្អូនមិត្តអ្នកគាំទ្រណាដឹងថា តារា​សម្ដែង​ទាំងពីរ​ដួងនេះ​រំលឹកបើកកកាយពីមិត្តភាព​ម្ដងណា​នោះ​ឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ស្វ័យ សុជាតា
ស្វ័យ សុជាតា

បើតាមការឲ្យដឹងពីមាត់ផ្ទាល់អ្នកនាង ស ច័ន្ទដានី តាមរយៈបទសំភាន៍មួយក្នុងពេលថ្មីៗនេះ អ្នកនាងបាននិយាយថា អ្នកនាង​ជាមិត្តស្និតស្នាលបំផុតជាមួយតារាស្រីកំពូលពហុជំនាញអ្នកស្រី ស្វ័យ សុជាតា។យ៉ាងណាមិញមិនត្រឹមតែជា​មិត្តល្អ​នឹងគ្នានោះទេ ហើយមានចំណង់ចំណូលចិត្តលើវិស័យសិល្បៈដូចគ្នាប៉ុណ្ណោះនោះទេ ប៉ុន្តែតារាសម្ដែងស្រីពីរ​ដួងនេះ​ត្រូវបានមហាជនសំលឹងឃើញថាមានរឿងឯកជនមួយដែលដូចគ្នា នោះគឺអ្នកទាំងពីរកំពុងស្ពាយឈ្មោះ​ជាស្រ្តី​មេម៉ាយ ដូចគ្នាបន្ទាប់ពីប្រកាសលែងលះស្វាមីក្នុងកំឡុងពេលថ្មីៗនេះ។

ស្វ័យ សុជាតា​ នឹងអ្នកស្រី ស ច័ន្ទដានី
ស្វ័យ សុជាតា​ នឹងអ្នកស្រី ស ច័ន្ទដានី

ជាការពិតណាស់ កាលពីមួយរយៈមុនអ្នកនាង ស្វ័យ សុជាតា បានប្រកាសក្ដែងៗថា អ្នកនាងបានអស់ទ្រាំក្នុង​ការរួមរស់​ជាមួយលោក ថោង សុខុម ដែលជាស្វាម៉ីហើយមានមុខរបជាគ្រូថ្នាំខ្មែរនោះទៀតហើយ ក្រោយពីអតីតប្ដីរូប​នោះ វាយធ្វើបាបលើរូបរាងកាយ និងវាយដុំទៅលើផ្លូវចិត្តអស់រយះពេល ៦ឆ្នាំមកហើយ។ ចំណែកឯតារាសម្ដែងជើងថ្មី អ្នកនាង ស ច័ន្ទដានី ឯនោះវិញ ក៏បានប្រកាសលែងលះប្ដីដែលកាលពីប៉ុន្មានថ្ងៃមុននេះ បន្ទាប់ពីប្ដីរបស់អ្នកនាងបាន​បែកចិត្តមានប្រពន្ធចុង ស្របពេលដែល អ្នកនាង ស ច័ន្ទ ដានី ក៏បានប្រកាសទាមទារ​លុយ ៥ម៉ឺនដុល្លារ​ ពីអតីតប្ដី​ទាំង​ទឹ​កភ្នែក ខណៈគាត់បានសន្យាថា នឹងផ្ដល់ឲ្យអ្នកនាងក្រោយលែងលះទៀតផង៕

ស្វ័យ សុជាតា
ស្វ័យ សុជាតា
ស ច័ន្ទដានី
ស ច័ន្ទដានី
ស្វ័យ សុជាតា
ស្វ័យ សុជាតា
ស ច៏ន្ទដានី
ស ច៏ន្ទដានី
ស្វ័យ សុជាតា
ស្វ័យ សុជាតា
ស ច័ន្ទដានី
ស ច័ន្ទដានី
ស្វែង សុជាតា
Sophanna Rorn
Sophanna (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T