បរទេស៖ Elon Musk ត្រូវបានមហាជនទទួលស្គាល់ថា ជានាយកប្រតិបត្តិមួយរូបដែលមិនសូវប្រើពេលនៅក្នុងការិយាល័យប៉ុន្មាននោះទេ ព្រោះលោកតែងតែចំណាយពេលនៅក្នុងរោងចក្រផលិតរថយន្ដ Tesla ជានិច្ច ដើម្បីត្រួតពិនិត្យការផលិតឲ្យមានភាពប្រាកដក្នុងចិត្តថាឡានរបស់លោកមានគុណភាពខ្ពស់។

គួរឱ្យដឹងដែរថា Elon Musk ជាមហាសេដ្ឋីបច្ចេកវិទ្យាជាន់ថ្មីមួយរូប ដែលមានការឡើងកូដយ៉ាងខ្លាំងនៅកំលុងពេលដែលមនុស្សភាគច្រើនជួបនូវវិបត្តិកូវីដ១៩​ នេះ។ ថ្មីៗនេះ ទ្រព្យសម្បត្តិរបស់លោកបានកើនឡើងយ៉ាងគំហុក ពី ៣៧ពាន់លានដុល្លារកាលពីចុងឆ្នាំ ២០១៩ ដល់ ១៤៨ពាន់លានដុល្លារនៅខែធ្នូ ២០២០ នេះ។

Elon Musk

ក្នុងនោះផងដែរ ក្នុងការធ្វើបទបង្ហាញមួយជាមួយនឹងនាយកប្រតិបត្តិជាច្រើននៃកិច្ចប្រជុំ WSJ CEO លោក Elon Musk បានធ្វើការសង្កត់ធ្ងន់និងចោទសួរទៅកាន់អ្នកចូលរួមទាំងអស់ថា “តើនាយកប្រតិបត្តិជាច្រើនមានការយកចិត្តទុកដាក់ និងផ្ដោតសំខាន់ទៅលើការពង្រឹងនូវគុណភាពរបស់ផលិតផលរបស់ក្រុមហ៊ុនដែរឬទេ? ចម្លើយគឺគ្មានទេ។ បន្ថែមទៀតនោះ Elon បានលើកឡើងទៀតថា នាយកប្រតិបត្តិភាគច្រើនតែងតែចំណាយពេលវេលារបស់ពួកគេទៅលើ ការអង្គុយក្នុងការិយាល័យគិតតែរឿងហិរញ្ញវត្ថុ និងធ្វើនូវ Powerpoint ដែលមានភាពទាក់ទាញ តែគ្មានគុណភាពសម្រាប់ផលិតផលជាក់ស្ដែង ជាជាងការចុះទៅមើលនូវសង្វាក់ផលិតកម្មផ្ទាល់នៅរោងចក្រ។

Elon Musk

ក្រៅពីការលើកឡើងនូវបញ្ហា លោក Elon Musk បានបង្ហាញនូវដំណោះស្រាយខ្លះផងដែរថា បើអ្នកចង់ឲ្យក្រុមហ៊ុនរបស់អ្នកមានការរីកចម្រើន ក្នុងនាមជានាយកប្រតិបត្តិគួរតែបញ្ឈប់នូវការពឹងផ្អែកតែលើការធ្វើបទបង្ហាញជាមួយនឹង Powerpoint រួចផ្ដោតសំខាន់ទៅលើការរកវិធីសាស្រ្ដបែបណា ដើម្បីឲ្យផលិតផលរបស់អ្នកមានគុណភាពល្អបំផុតតាមតែអាចធ្វើបាន។ មួយវិញទៀត​ ការធ្វើបែបនេះបាន អ្នកត្រូវធ្វើការទទួលយកនូវមតិរិះគន់អវិជ្ជមានពីអតិថិជន មកធ្វើការពិចារណា រួចស្វែងរកហេតុផលដើម្បីដោះស្រាយវា នោះផលិតផលរបស់អ្នកនឹងមានការរីកចម្រើនជាលំដាប់។

គួរបញ្ជាក់ផងដែរថា បើទោះបីលោក Elon Musk មានតំណែងខ្ពស់ជាអគ្គនាយកក្រុមហ៊ុន Tesla និង SpaceX យ៉ាងណាក៏ដោយ មានកម្មករនៅរោងចក្រនោះបាននិយាយថា លោកឧស្សាហ៍នឹងសម្រាក ឬគេងនៅរោងចក្រTesla ជាប្រចាំ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យានជំនិះ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ