តើហេតុអ្វីបានជាលោក Elon Musk និយាយបែបនេះទៅកាន់ CEO ជាច្រើនទៅវិញ?

//s9.kh1.co/37/373772e5c2aea3a962e61b98fcf8a548975048fc.jpg
យានជំនិះ

 ២៣-ធ្នូ-២០២០ ១២ល្ងាច · ៣ ឆ្នាំមុន

Elon Musk ត្រូវបានមហាជនទទួលស្គាល់ថា ជានាយកប្រតិបត្តិមួយរូបដែលមិនសូវប្រើពេលនៅក្នុងការិយាល័យប៉ុន្មាននោះទេ ព្រោះលោកតែងតែចំណាយពេលនៅក្នុងរោងចក្រផលិតរថយន្ដ Tesla ជានិច្ច ដើម្បីត្រួតពិនិត្យការផលិត ឲ្យមានភាពប្រាកដក្នុងចិត្តថាឡានរបស់លោកមានគុណភាពខ្ពស់។

បរទេស៖ Elon Musk ត្រូវបានមហាជនទទួលស្គាល់ថា ជានាយកប្រតិបត្តិមួយរូបដែលមិនសូវប្រើពេលនៅក្នុងការិយាល័យប៉ុន្មាននោះទេ ព្រោះលោកតែងតែចំណាយពេលនៅក្នុងរោងចក្រផលិតរថយន្ដ Tesla ជានិច្ច ដើម្បីត្រួតពិនិត្យការផលិតឲ្យមានភាពប្រាកដក្នុងចិត្តថាឡានរបស់លោកមានគុណភាពខ្ពស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរឱ្យដឹងដែរថា Elon Musk ជាមហាសេដ្ឋីបច្ចេកវិទ្យាជាន់ថ្មីមួយរូប ដែលមានការឡើងកូដយ៉ាងខ្លាំងនៅកំលុងពេលដែលមនុស្សភាគច្រើនជួបនូវវិបត្តិកូវីដ១៩​ នេះ។ ថ្មីៗនេះ ទ្រព្យសម្បត្តិរបស់លោកបានកើនឡើងយ៉ាងគំហុក ពី ៣៧ពាន់លានដុល្លារកាលពីចុងឆ្នាំ ២០១៩ ដល់ ១៤៨ពាន់លានដុល្លារនៅខែធ្នូ ២០២០ នេះ។

Elon Musk
Elon Musk

ក្នុងនោះផងដែរ ក្នុងការធ្វើបទបង្ហាញមួយជាមួយនឹងនាយកប្រតិបត្តិជាច្រើននៃកិច្ចប្រជុំ WSJ CEO លោក Elon Musk បានធ្វើការសង្កត់ធ្ងន់និងចោទសួរទៅកាន់អ្នកចូលរួមទាំងអស់ថា “តើនាយកប្រតិបត្តិជាច្រើនមានការយកចិត្តទុកដាក់ និងផ្ដោតសំខាន់ទៅលើការពង្រឹងនូវគុណភាពរបស់ផលិតផលរបស់ក្រុមហ៊ុនដែរឬទេ? ចម្លើយគឺគ្មានទេ។ បន្ថែមទៀតនោះ Elon បានលើកឡើងទៀតថា នាយកប្រតិបត្តិភាគច្រើនតែងតែចំណាយពេលវេលារបស់ពួកគេទៅលើ ការអង្គុយក្នុងការិយាល័យគិតតែរឿងហិរញ្ញវត្ថុ និងធ្វើនូវ Powerpoint ដែលមានភាពទាក់ទាញ តែគ្មានគុណភាពសម្រាប់ផលិតផលជាក់ស្ដែង ជាជាងការចុះទៅមើលនូវសង្វាក់ផលិតកម្មផ្ទាល់នៅរោងចក្រ។

Elon Musk
Elon Musk

ក្រៅពីការលើកឡើងនូវបញ្ហា លោក Elon Musk បានបង្ហាញនូវដំណោះស្រាយខ្លះផងដែរថា បើអ្នកចង់ឲ្យក្រុមហ៊ុនរបស់អ្នកមានការរីកចម្រើន ក្នុងនាមជានាយកប្រតិបត្តិគួរតែបញ្ឈប់នូវការពឹងផ្អែកតែលើការធ្វើបទបង្ហាញជាមួយនឹង Powerpoint រួចផ្ដោតសំខាន់ទៅលើការរកវិធីសាស្រ្ដបែបណា ដើម្បីឲ្យផលិតផលរបស់អ្នកមានគុណភាពល្អបំផុតតាមតែអាចធ្វើបាន។ មួយវិញទៀត​ ការធ្វើបែបនេះបាន អ្នកត្រូវធ្វើការទទួលយកនូវមតិរិះគន់អវិជ្ជមានពីអតិថិជន មកធ្វើការពិចារណា រួចស្វែងរកហេតុផលដើម្បីដោះស្រាយវា នោះផលិតផលរបស់អ្នកនឹងមានការរីកចម្រើនជាលំដាប់។

គួរបញ្ជាក់ផងដែរថា បើទោះបីលោក Elon Musk មានតំណែងខ្ពស់ជាអគ្គនាយកក្រុមហ៊ុន Tesla និង SpaceX យ៉ាងណាក៏ដោយ មានកម្មករនៅរោងចក្រនោះបាននិយាយថា លោកឧស្សាហ៍នឹងសម្រាក ឬគេងនៅរោងចក្រTesla ជាប្រចាំ៕

Sok Chanraksmey
Chan Raksmey (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T