តស៊ូដើម្បីសិល្បៈ! ថតរឿងលើកនេះ ម៉ឺន ឯកសុភារិទ្ធ រងរបួសមុខមួយឆ្នូតដោយសារ...

//s9.kh1.co/67/677fc063fe761290e2fa1302015da99873a5659e.jpg
តារា & កម្សាន្ដ

 ២១-ធ្នូ-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

ពិតជាភ្ញាក់ផ្អើល ក្រោយតារាសម្ដែងរូបសង្ហា ម៉ឺន ឯកសុធារិទ្ធ មានរបួសមុខមួយឆ្នូត បន្ទាប់ពីភ្លាត់ស្នៀតខណៈថតរឿងថ្មីសម័យប៉ុលពត។

ភ្នំពេញ៖ កម្លោះសង្ហាលោក ម៉ឺន ឯកសុភារិទ្ធ ប៉ុន្មានឆ្នាំចុងក្រោយនេះ ហាក់ជាមានសន្ទុះទីផ្សារក្នុងវិស័យសិល្បៈជាងមុន ដោយបច្ចុប្បន្នតារារូបនេះ កាន់តែមានភាពមមាញឹក ជាមួយការថតខ្សែភាពយន្តថ្មីជាបន្តបន្ទាប់។  ម្យ៉ាងវិញទៀត គ្រប់រឿងដែលលោកសម្ដែង សុទ្ធសឹងតែគ្រងនៅតួឯក ដោយសារតារារូបនេះ មានទាំងរូបសម្បត្តិសង្ហា និងមានសមត្ថភាពអាចសម្ដែងបានយ៉ាងសាកសមគ្រងតួអង្គផងដែរ។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ ថ្មីៗនេះលោក ម៉ឺន ឯកសុភារិទ្ធ​ ក៏កំពុងថតនូវរឿងថ្មីដែលមានចំណងជើង «កាំជណ្ដើរទី៣» ដែលរឿងមួយនេះចង់បង្ហាញពីសម័យកាលជំនាន់ប៉ុលពត។ ហើយរឿងមួយនេះដែរ តារារូបនេះតម្រូវឲ្យដើរតួជាឪពុកគេ និងរៀបចំខ្លួនស្លៀកក្នុងសម្លៀកពណ៌ខ្មៅដូចទៅនឹងសម័យប៉ុពតពិតៗតែម្ដង។ ក្នុងនោះដែរ ខណៈដែលកំពុងថតរឿង មានប្លង់មួយ តម្រូវឲ្យតារារូបនេះ​រត់កាត់គ្រាប់បែកដើម្បីរត់ទៅជួយសង្គ្រោះ ហើយរត់ឱបកូនគេចពីគ្រាប់បែក តែភ្លាមៗក៏ត្រូវភ្លាត់ស្នៀត រហូតដល់លោករបួសមុខមានស្នាមចំហៀងខាងឆ្វេង។ 

គួរបញ្ជាក់ផងដែរថា មូលហេតុបណ្ដាលឲ្យតារារូបនេះរងរបួស និងមានស្នាមលើមុខមួយឆ្នូតលើមុខយ៉ាងដូច្នេះ ក៏ព្រោះតែត្រូវក្រចកដៃតួកូនស្រីឆូតលើមុខ ដែលមិនមែនថតខុសបច្ចេកទេសអ្វីនោះឡើយ។ បន្ទាប់ពីរបួសលើផ្ទៃមុខ តារារូបនេះ ក៏បានទៅព្យបាលភ្លាមៗ តែទោះបីជាយ៉ាងណា លោកក៏នៅតែបន្តថត ដើម្បីបញ្ចប់សាច់រឿងទាំងមូលផងដែរ។

តួយ៉ាងក្រោយពេលអ្នកគាំទ្រជាច្រើន បានឃើញរូបភាពដែលតារារូបនេះ បង្ហោះរួចមក ពួកគេបានសម្ដែងនៅក្ដីបារម្ភចំពោះតារារូបនេះគ្រប់គ្នា ព្រោះខ្លាចមានស្នាមលើផ្ទៃមុខទៅថ្ងៃមុខ៕

សូមទស្សនារូបភាពខាងក្រោម៖ 

  លោក ម៉ឺន ឯកសុភារិទ្ធ​ 
  លោក ម៉ឺន ឯកសុភារិទ្ធ​ 
  លោក ម៉ឺន ឯកសុភារិទ្ធ​ 
  លោក ម៉ឺន ឯកសុភារិទ្ធ​ 
  លោក ម៉ឺន ឯកសុភារិទ្ធ​ 
  លោក ម៉ឺន ឯកសុភារិទ្ធ​ 
លោក ម៉ឺន ឯកសុភារិទ្ធ​ 
លោក ម៉ឺន ឯកសុភារិទ្ធ​ 
  លោក ម៉ឺន ឯកសុភារិទ្ធ​ 
  លោក ម៉ឺន ឯកសុភារិទ្ធ​ 
  លោក ម៉ឺន ឯកសុភារិទ្ធ​ 
  លោក ម៉ឺន ឯកសុភារិទ្ធ​ 
  លោក ម៉ឺន ឯកសុភារិទ្ធ​ 
  លោក ម៉ឺន ឯកសុភារិទ្ធ​ 

សូមចុចលើLink ដើម្បីមើលរូបភាពរបួស លោក ម៉ឺនឯកសុភារិទ្ធ៖ 

https://www.facebook.com/meun.sopheap/posts/2846094022383010

ម៉ឺន ឯកសុធារិទ្ធ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T