អង់គ្លេសប្រកាសបិទតំបន់ និងផ្អាកពិធីបុណ្យណូអែល ខណៈវីរុសកូរ៉ូណាបំលែងពូជថ្មី ឆ្លងរាលដាលកាន់តែរហ័ស

//s9.kh1.co/e7/e71e61e4c05688a0fd2cf7cd4e989c5761d57a0c.jpg
សង្គម

 ២០-ធ្នូ-២០២០ ១១ព្រឹក · ៣ ឆ្នាំមុន

រឹតបន្តឹងច្បាប់ជុំវិញការជួបជុំគ្នាក្នុងឱកាសថ្ងៃឈប់សម្រាកនៃពិធីបុណ្យណូអែល

អង់គ្លេស៖ ក្ដីសង្ឃឹមរបស់ប្រជាជនអង់គ្លេសរាប់លាននាក់ ដែលការរឹតត្បិតនៃជំងឺកូវីដ-១៩ត្រូវបានកាត់បន្ថយនៅថ្ងៃបុណ្យណូអែល បានក្លាយជាអសារបង់នៅថ្ងៃសៅរ៍ បន្ទាប់ពីក្រុមអ្នកវិទ្យាសាស្ត្របានព្រមានថា វីរុសបំលែងពូជថ្មីកំពុងតែរីករាលដាលលឿនជាងវីរុសកាលពីមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានប្រកាសពីការរឹតបន្តឹងបន្ថែមទៀត ចំពោះវីរុសកូរ៉ូណា ដែលរឹតបន្តឹងច្បាប់ជុំវិញការជួបជុំគ្នាក្នុងឱកាសថ្ងៃឈប់សម្រាកនៃពិធីបុណ្យណូអែល នៅប្រទេសអង់គ្លេស ខណៈមេដឹកនាំនៅប្រទេសស្កុតឡេននិងវ៉ែលក៏បានដាក់ចេញនូវវិធានការតឹងរ៉ឹងផងដែរ។ ចក្រភពអង់គ្លេសមានអត្រាអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ខ្ពស់បំផុតនៅអឺរ៉ុប ដែលមានអ្នកស្លាប់ចំនួនជាង៦៧,០០០នាក់ និងករណីឆ្លងជាង២លាននាក់។

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson

នាយករដ្ឋមន្ត្រីបានប្រកាសព័ត៌មានថា ទីក្រុងឡុងដ៍និងមួយផ្នែកធំនៃភាគខាងត្បូងនិងភាគខាងកើតនៃប្រទេសអង់គ្លេស ដែលជាកន្លែងមានករណីកំពុងផ្ទុះឡើង នឹងចូលការរឹតបន្តឹងលំដាប់ទី៤ ដែលស្រដៀងនឹងការបិទតំបន់ នៅថ្ងៃអាទិត្យ។ លោក Johnson បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា៖ «ការឆ្លងរាលដាលកំពុងត្រូវបានជំរុញដោយវីរុសបំលែងពូជថ្មី។ វាហាក់ដូចជារាលដាលយ៉ាងងាយស្រួល ហើយវាអាចចម្លងបានទៅដល់៧០ភាគរយ ខ្លាំងជាងប្រភេទកាលពីមុន។»

លោក Johnson បានគូសបញ្ជាក់ផងដែរថា លំដាប់ទី៤ស្ថិតនៅក្រោមការរឹបន្តឹងខ្លាំងបំផុត វានឹងមិនអនុញ្ញាតឲ្យមានការជួបជុំគ្នានៅតាមផ្ទះ សម្រាប់ពិធីបុណ្យណូអែលនោះទេ។ នៅក្នុងតំបន់ដែលស្ថិតនៅក្រោមកម្រិតប្រកាសអាសន្នទាប នៅក្នុងប្រទេសអង់គ្លេស ស្កុតឡេន និងវ៉ែល ឥឡូវនេះអាចនឹងអនុញ្ញាតឲ្យមានការជួបជុំនៅថ្ងៃបុណ្យណូអែល៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T