លើកណាក៏សឹងច្រឡំ! មួយឈុតនេះ​ អុីវ៉ា​ និងប្អូនស្រី​ ស្អាតដូចកូនភ្លោះ

//s9.kh1.co/97/9724344c62600f7019f2f50aa692197112e22ec6.jpg
តារា & កម្សាន្ដ

 ១៨-ធ្នូ-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

បើនិយាយដល់តារាចម្រៀង អ៊ីវ៉ា ប្រិយមិត្តច្បាស់ជាស្គាល់ថានាងមានរូបរាងតូចច្រឡឹង ឃ្យូតៗ ស្អាតមិនធម្មតាឡើយ តែបើងាកមកមើលប្អូនស្រីនាងក៏ស្អាតមិនអន់ដែរ ពិសេសពេលឃើញរូបទាំងនេះស្ទើរតែច្រឡំថាជាកូនភ្លោះទៅហើយ។

កំពង់ស្ពឺ៖ ជាការពិតណាស់ តារាចម្រៀងដ៏មានប្រជាប្រិយភាព កញ្ញា អ៊ីវ៉ា គឺជាតារាស្រីមួយរូប ដែលមានអ្នកគាំទ្រស្ទើរគ្រប់វ័យពេញចិត្តជាមួយនឹងសមត្ថភាពសិល្បៈដ៏ពូកែ អាចច្រៀងបត់បែនបានគ្រប់ប្រភេទបទចម្រៀង ពិសេសទោះបីតារារូបនេះចូលចិត្តលេងខ្លួន និងប្រើជីវិតយ៉ាងសាមញ្ញយ៉ាងណាក៏ដោយ ក៏នាងនៅតែមើលទៅស្រស់ស្អាត ឃ្យូតៗគួរឲ្យស្រលាញ់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បើងាកមកមើលរូបថតជាច្រើនសន្លឹករបស់ អ៊ីវ៉ា ​ជាមួយប្អូនស្រីបង្កើត ដែលទើបតែបានបង្ហោះនៅលើបណ្ដាញសង្គមកាលពីពេលថ្មីៗនេះវិញ យើងឃើញថា អ្នកទាំងពីរពិតជាស្រស់ស្អាត គួរឲ្យចាប់អារម្មណ៍ទាំងបងទាំងប្អូនតែម្ដង។

ដោយក្នុងនោះ តារាស្រីរូបនេះនិងប្អូនស្រីបាននាំគ្នាទៅដើរលេងនៅវាលមួយកន្លែង​ ហើយបានរៀបចំតុបតែងខ្លួន និងស្លៀកពាក់ឈុតដូចគ្នាបេះបិត បន្ទាប់មកក៏បានថតរូបជាមួយគ្នាដោយប្រើកាយវិការយ៉ាងស្និទ្ធស្នាល។ ហើយគ្រប់រូបថតទាំងនោះ មើលមួយភ្លែតស្ទើរតែច្រឡំថាជាកូនភ្លោះទៅហើយ ព្រោះតែអ្នកទាំងពីរមានមុខមាត់ស្រដៀងគ្នា និងស្អាតមិនចាញ់គ្នានោះឡើយ ដែលធ្វើឲ្យហ្វេនៗឃើញហើយ នាំគ្នាពោលពាក្យសរសើរពីពួកគេជាហូរហែរផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

អ៊ីវ៉ា
អ៊ីវ៉ា
រូបថ្មី អ៊ីវ៉ា និងប្អូនស្រី
រូបថ្មី អ៊ីវ៉ា និងប្អូនស្រី
រូបថ្មី អ៊ីវ៉ា និងប្អូនស្រី
រូបថ្មី អ៊ីវ៉ា និងប្អូនស្រី
រូបថ្មី អ៊ីវ៉ា និងប្អូនស្រី
រូបថ្មី អ៊ីវ៉ា និងប្អូនស្រី
រូបថ្មី អ៊ីវ៉ា និងប្អូនស្រី
រូបថ្មី អ៊ីវ៉ា និងប្អូនស្រី
រូបថ្មី អ៊ីវ៉ា និងប្អូនស្រី
រូបថ្មី អ៊ីវ៉ា និងប្អូនស្រី
រូបថ្មី អ៊ីវ៉ា និងប្អូនស្រី
រូបថ្មី អ៊ីវ៉ា និងប្អូនស្រី
រូបថ្មី អ៊ីវ៉ា និងប្អូនស្រី
រូបថ្មី អ៊ីវ៉ា និងប្អូនស្រី
រូបថ្មី អ៊ីវ៉ា និងប្អូនស្រី
រូបថ្មី អ៊ីវ៉ា និងប្អូនស្រី
អ៊ីវ៉ា
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T