អ៊ីតាលីសង់រោងចាក់វ៉ាក់សាំង ដែលរំលេចដោយរូបផ្កា យ៉ាងស្រស់ឆើតឆាយ

//s9.kh1.co/16/16985d21d4311a9ab14dfd05169f6070521eadc6.jpg
សង្គម

 ១៦-ធ្នូ-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

ពួកវានឹងមានផ្នែកខាងក្នុងជាឈើនិងរាងជាសំបកខ្យង ដែលមាននិមិត្តរូបផ្កានៅផ្នែកខាងក្រៅ។

អ៊ីតាលី៖ រោងសម្រាប់ចាក់វ៉ាក់សាំងជាច្រើនសង់ពីឈើរាប់រយត្រូវបានតាក់តែងដោយរូបផ្កា ដែលជានិមិត្តសញ្ញារស់រានឡើងវិញ ហើយវានឹងត្រូវបានដំឡើងនៅក្នុងប្រទេសអ៊ីតាលី ចាប់ពីខែមករា នៅពេលប្រទេសនេះចាប់ផ្ដើមចាក់វ៉ាក់សាំងការពារប្រជាជនរបស់ខ្លួន ពីជំងឺកូវីដ-១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការរចនាសម្រាប់រោងទាំងនេះត្រូវបានបង្ហាញកាលពីថ្ងៃចន្ទ ដោយស្ថាបត្យករលោក Stefano Boeri ដែលរួមគ្នាជាមួយអ្នកពិគ្រោះយោបល់បានបង្កើតរូបសញ្ញានិងទិដ្ឋភាពនៃការចាក់វ៉ាក់សាំងរបស់ប្រទេសនេះ។ រោងបណ្ដោះអាសន្នចំនួន១,៥០០កន្លែង នឹងត្រូវបានរៀបចំឡើង នៅតាមទីលាននិងទីប្រជុំជននៃប្រទេសអ៊ីតាលី។ ពួកវានឹងមានផ្នែកខាងក្នុងជាឈើនិងរាងជាសំបកខ្យង ដែលមាននិមិត្តរូបផ្កានៅផ្នែកខាងក្រៅ។

គំរូរោងសម្រាប់ចាក់វ៉ាក់សាំង
គំរូរោងសម្រាប់ចាក់វ៉ាក់សាំង
គំរូរោងសម្រាប់ចាក់វ៉ាក់សាំង
គំរូរោងសម្រាប់ចាក់វ៉ាក់សាំង

លោក Boeri បាននិយាយថា៖ «ការមកទទួលវាក់សាំងគឺជាសកម្មភាពទំនួលខុសត្រូវរបស់ពលរដ្ឋ ការស្រលាញ់អ្នកដទៃ និងការរស់រានមានជីវិតឡើងវិញ។ ប្រសិនបើវីរុសនេះឃុំឃាំងយើងនៅក្នុងមន្ទីរពេទ្យឬផ្ទះសម្បែង វ៉ាក់សាំងនេះនឹងនាំយើងទៅរកជីវិតនិងធម្មជាតិដែលព័ទ្ធជុំវិញយើងវិញ។»

យោងតាមតួលេខប្រមូលដោយសាកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា ប្រទេសអ៊ីតាលីមានចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា ចំនួន៦៥,០០០នាក់ ដែលវ៉ាដាច់ចក្រភពអង់គ្លេសសម្រាប់អត្រាមរណភាពខ្ពស់ជាងគេបំផុតនៅអឺរ៉ុប៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T