Alfred Molina ​ត្រឡប់​មក​សម្តែង​ជាតួ​អង្គ ​Doc Ock ​ក្នុង​រឿង​ Spider-Man ​3 (មានវីដេអូ)

//s9.kh1.co/86/86b520a973239b0317c052382d6755e6158ff2dc.jpg
នារី

 ០៩-ធ្នូ-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

Alfred Molina នឹងមកសម្តែងសារជាថ្មីនូវតួអង្គមួយនេះក្នុងវគ្គថ្មីរបស់ Spider-Man

​បន្ទាប់ពីបង្ហាញ​វត្តមាន​ជាតួអង្គចិត្តអាក្រក់មានឈ្មោះថា Doctor Otto Octavious នៅក្នុងរឿង Spider-Man 2 របស់អ្នកដឹកនាំ Sam Raimi កាលពីឆ្នាំ ២០០៤ នោះពេលនេះតារាសម្តែង Alfred Molina នឹងមកសម្តែងសារ​ជា​ថ្មីនូវតួអង្គមួយនេះ ក្នុង​វគ្គថ្មី​របស់ Spider-Man នៃចក្រវាល Marvel Cinematic Universe។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសារព័ត៌មាន The Hollywood Reporter កាលពី ១ ខែមុនដែលជាពាក្យចចាមអារ៉ាម​ទាក់ទង​នឹង​លោក ​Alfred Molina មកសម្តែងជាតួអង្គ Doc Ock នេះបាននិយាយថាគេបានឃើញលោកកំពុងតែ​ថតរឿងថ្មី​សម្តែងជាតួអង្គមួយនេះ។ ចាប់តាំងពីពេលនោះមកប្រភពគួរឲ្យទុកចិត្ត ក៏បានបញ្ជាក់ថានេះជាការពិតដោយលោក Alfred Molina ចូលរួមក្នុងចក្រវាល MCU នេះជាមួយនឹងតារាសម្តែង Jamie Foxx ដែលសម្តែងជាតួអង្គ Electro ​ក្នុងរឿង The Amazing Spider-Man 2។  

លោក  Jamie Foxx ដែលសម្តែងជាតួអង្គ Electro
លោក  Jamie Foxx ដែលសម្តែងជាតួអង្គ Electro

​យ៉ាងណាមិញ ក៏មានពាក្យចចាមអារ៉ាមទាក់ទងនឹងលោក Tobey Maguire និង Andrew Garfield ដែលជា​អតីត​តួអង្គ Spider-Man នឹងមកចូលរួមម្តងទៀតដោយបង្ហាញខ្លួនជាតួអង្គ Spider-Man ដដែល ដោយគេគ្រោង​នឹងផលិតរឿង Spider-Man មកពីចក្រវាលផ្សេងគ្នាដែលធ្វើឲ្យ Spider-Man មានរហូតដល់ទៅ ៣ រូប ហើយខាង​ផលិត​កម្ម Sony ឬក៏ Disney ក៏មិនទាន់បញ្ជាក់ពីរឿងមួយនេះឡើយ។
គួរបញ្ជាក់ផងដែរថា Spider-Man 3 នឹងបង្ហាញវត្តមានរបស់ខ្លួននាថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០២១ នេះហើយ៕  

  លោក Tobey Maguire
  លោក Tobey Maguire
លោក Andrew Garfield
លោក Andrew Garfield
Phon Panha
Uchiha (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T