អ្នកផ្ទុកកូវីដ១៩ម្នាក់ បានLive វីដេអូ រៀបរាប់ពីអាការៈ លើកទឹកចិត្ត និងផ្តាំផ្ញើមហាជនបែបនេះ (មានវីដេអូ)

//s9.kh1.co/4b/4bcd04a3cbde5d6c3e5f030856d31123ab6f3f50.jpg
សង្គម

 ០៥-ធ្នូ-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

នារីម្នាក់ បានធ្វើការLive វីដេអូនិយាយរៀបរាប់ពីការដាក់ដោយឡែករយៈ១៤ថ្ងៃ និងលើកទឹកចិត្ត ក៏ដូចជាផ្តាំដល់មហាជនឲ្យចេះថែខ្លួន។

ភ្នំពេញ៖ ត្រឹមរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ប្រទេសកម្ពុជាមានអ្នកឆ្លងCovid-19 ថ្មីកើនឡើងជារៀងរាល់ថ្ងៃ ជុំវិញករណីពាក់ព័ន្ធឆ្លងក្នុងសហគមន៍២៨វិច្ឆិកា នៅរាជធានីភ្នំពេញ ដែលនេះជាការព្រួយបារម្ភយ៉ាងខ្លាំងសម្រាប់ប្រជាជនទាំងអស់ ត្រូវថែរក្សាអនាម័យ បើមិនមានការចាំបាច់កុំចេញក្រៅជួបជុំគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្របពេលដែលថ្ងៃនេះក្រសួងទើបតែប្រកាស រកឃើញអ្នកឆ្លងCovid-19 ថ្មីនេះ ចំនួន១០នាក់បន្ថែម។ យ៉ាងណាមិញពាក់ព័ន្ធនឹងរឿងនេះដែល ឃើញថាអ្នកឆ្លងជំងឺទាំងស្រីប្រុស បានបញ្ចេញសារយ៉ាងក្តុកក្តួល ក៏ប៉ុន្តែនៅក្នុងនោះក៏ឃើញមាននារីម្នាក់ បានធ្វើការLive វីដេអូនិយាយរៀបរាប់ពីការដាក់ដោយឡែករយៈ១៤ថ្ងៃ និងលើកទឹកចិត្ត ក៏ដូចជាផ្តាំដល់មហាជនឲ្យចេះថែខ្លួនផងដែរ។

ដោយក្នុងនោះនាងបានធ្វើការរៀបរាប់ពីអការៈ និងស្ថានភាពពេលនេះយ៉ាងដូច្នោះថា អ្នកទាំងអស់គ្នាគួរតែថែរក្សាអនាម័យឲ្យបានល្អ បើដឹងថាខ្លួនមានការពាក់ព័ន្ធនឹងជំងឺនេះ អាចធ្វើមកធ្វើតេស្ត ក៏ដូចជាដាក់ដោយឡែកកុំឲ្យប៉ះពាល់ដល់អ្នកដទៃ។ ហើយនាងក៏ផ្តាំទៅមនុស្សមួយចំនួន បើដឹងថានរណាម្នាក់មានផ្ទុកមេរោគនេះ សូមកុំរើសអើង កុំប្រើពាក្យសម្តីដែលបំបាក់ទឹកចិត្ត គួរតែមានការលើកទឹកចិត្តឲ្យពួកគេថែរក្សាខ្លួនឲ្យបានល្អជាងមុន។ ព្រោះពាក្យសម្តីអ្នកជុំវិញ គឺជាកម្លាំងចិត្ត ហើយក៏អាចជាការសម្លាប់ទឹកចិត្ត ដែលធ្វើឲ្យពួកគេលែងចង់ខ្វល់ខ្វាយពីខ្លួនឯងកាន់តែខ្លាំងឡើង។

តាមរយៈសារមួយនេះ បានធ្វើឲ្យមហាជនជាច្រើនពិតជាពេញចិត្តយ៉ាងខ្លាំងតែម្តង ស្របពេលដែលមានការស៊ែរព្រាងព្រាតពេញហ្វេសប៊ុក ជាមួយនឹងពាក្យជូនពរឲ្យឆាប់ជាសះស្បើយផងដែរ៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
https://s9.kh1.co/__image/w=499,h=872,q=100/3e/3e92fd2f26118a5a8432be60a8f3456dd5cc60a1.jpg
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T