មកដឹងរឿងរ៉ាវ ៩យ៉ាងដែលអ្នកមិនធ្លាប់ដឹងពីជីវិតពិតរបស់តារាសម្តែងរូបសង្ហា Nadech

//s9.kh1.co/62/6274df7ab15cd80678d7bd67408c5589643fa712.jpg
នារី

 ០៤-ធ្នូ-២០២០ ៩ល្ងាច · ៣ ឆ្នាំមុន

រឿងរ៉ាវ ៩យ៉ាងដែលអ្នកធ្លាប់មិនដឹងពីជីវិតពិតរបស់តារាសម្តែងរូបសង្ហា Nadech

ថៃ៖ តារាសម្តែងថៃលោក Nadech Kugimiya កំពុងតែទទួលបានប្រជាប្រិយភាព ក៏ដូចជាការគាំទ្រជាខ្លាំងពីសំណាក់ប្រិយមិត្តអ្នកស្រលាញ់ភាពយន្តថៃ ក៏ព្រោះតែរូបរាងដ៏ស្រស់សង្ហា និងទេពកោសល្យសម្តែងដ៏ប៉ិនប្រសប់ទៀតនោះ ទើបធ្វើឲ្យតារាសម្តែងរូបនេះមានឈ្មោះបោះសំឡេងជាខ្លាំងក្នុងវិស័យភាពយន្ត​។ ហើយខាងក្រោមនេះជារឿងរ៉ាវមួយចំនួនពាក់ព័ន្ធនឹងតារាសម្តែងរូបនេះ ដែលអ្នកគាំទ្រភាគច្រើនប្រហែលមិនទាន់បានដឹង៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Nadech Kugimiya 
Nadech Kugimiya 

១. Nadech Kugimiya គឺកើតនៅ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ១៩៩១ នៅខេត្តខនខៀន ប្រទេសថៃ។

២. Nadech Kugimiya សព្វថ្ងៃរស់នៅជាមួយឪពុកចិញ្ចឹមឈ្មោះ Yoshio Kugimiya និងម្តាយចិញ្ចឹមឈ្មោះ Sudarat Kugimiya ដែលជាមីងរបស់ខ្លួន។

Nadech ​និងឪពុកម្តាយចិញ្ចឹម
Nadech ​និងឪពុកម្តាយចិញ្ចឹម

៣. តារាសម្តែងដ៏ស្រស់សង្ហារូបនេះជាកូនកាត់ថៃ-អូស្ត្រាលី ។

៤. Nadech បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈទំនាក់ទំនង ជំនាញ ភាពយន្ត និងវីដេអូ ។

៥. Nadech បានជួបអ្នកចាត់ចែងតារាដ៏មានឥទ្ធិពលគឺលោក A-Supachai ដោយចៃដន្យនៃខេត្តខនខៀន បន្ទាប់មក A-Supachai ក៏បាននាំ Nadech ឲ្យចូលវិស័យសិល្បៈជាលើកដំបូងជាតារាម៉ូដែល ដែលនៅពេលនោះ Nadech មានអាយុទើបតែ១៧ឆ្នាំប៉ុណ្ណោះ ។

 A-Supachai
 A-Supachai
Nadech 
Nadech 

៦. Nadech បានចូលសម្តែងដំបូងក្នុងខ្សែភាពយន្តភាគដំបូងដែលមានចំណងជើងថា Ngao Ruk Luang Jai នៅឆ្នាំ២០១០ ។

៧. ក្នុងឆ្នាំ២០១០ដដែល ប្រជាប្រិយភាពរបស់តារាប្រុសរូបនេះបានហក់ឡើងជាខ្លាំងបន្ទាប់ពីសម្តែងជាមួយ Yaya Urassaya ក្នុងខ្សែភាពយន្តរឿង 4 Huajai Haeng Khon Kao: Duang Jai Akkanee ។

កាលពី Nadech សម្តែងជាមួយ Yaya
កាលពី Nadech សម្តែងជាមួយ Yaya

៨. Nadech Kugimiya ធ្លាប់បានចុះហត្ថលេខាយល់ព្រមធ្វើជាទូតសុឆន្ទៈជាមួយ Brand ជាច្រើន ហើយសព្វថ្ងៃនេះត្រូវបានគេឲ្យឈ្មោះថាជាស្តេចផ្សាយពានិជ្ជកម្ម ។

៩. ជាចំណុចដែលប្រិយមិត្តភាគច្រើនប្រហែលជាបានដឹងរួចមកហើយ គឺ Nadech កំពុងតែមានទំនាក់ទំនងជាមួយ Yaya Urassaya Sperbund ៕

ចង់ដឹងថា Nadech ស្រស់សង្ហាយ៉ាងណាសូមទស្សនារូបភាពខាងក្រោម ៖

Nadech និង Yaya Urassaya
Nadech និង Yaya Urassaya
Nadech 
Nadech 
Nadech 
Nadech 
Nadech 
Nadech 
Nadech 
Nadech 
Nadech 
Nadech 
Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T