ប្លែកសឹងតែមើលមិនស្គាល់ថាជា ឃុយ ម៉ីហៀង ពេលតែងខ្លួនឡើងច្រៀងម្តងៗ

//s9.kh1.co/48/48f8f2880442a3d486bfa3a0b9a279f9359fcb16.jpg
តារា & កម្សាន្ដ

 ០៤-ធ្នូ-២០២០ ៧ព្រឹក · ៣ ឆ្នាំមុន

ប្លែកសឹងតែមើលមិនស្គាល់ថាជា ឃុយ ម៉ីហៀង ពេលតែងខ្លួនឡើងច្រៀងម្តងៗ

ភ្នំពេញ៖ ក្រោយពីបញ្ចប់ការប្រលងចម្រៀងផ្នែកកុមារ The Voice Kid Cambodia រដូវកាលទី១ រួចមក កុមារី ឃុយ ម៉ីហៀង ក៏បានក្លាយជាតារាចម្រៀងវ័យក្មេងមួយរូបប្រចាំផលិតកម្មរស្មីហង្សមាសដែលមានបទចម្រៀងចេញលក់ជាច្រើនបទ និងមានទីផ្សារគួរសមទៅលើការចេញច្រៀងតាមការប្រគំតន្ត្រីនានាផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលធ្វើឱ្យមហាជនមួយចំនួនមានការចាប់អារម្មណ៍នោះ គឺរាល់ពេលដែលកុមារីសម្បុរស្រអែមស្រស់រូបនេះ តុបតែងខ្លួនឡើងឆាកបកស្រាយចម្រៀងម្តងៗ សឹងតែធ្វើឱ្យគេគ្រប់គ្នាចំណាំនាងតូចម្នាក់នេះសឹងមិនបានឡើយ ព្រោះតែ ម៉ីហៀង ពេលនេះមានសម្រស់កាន់តែស្រស់ស្អាតខ្លាំងជាងពីមុន ហើយការលេង Style រៀបចំខ្លួនវិញ ក៏កាន់តែមានភាពជាយុវវ័យច្រើនផងដែរបើទោះជាពេលនេះនាងមានអាយុត្រឹមតែ ១៥ឆ្នាំក្តី។

ក្នុងនោះដែរ ក៏មានអ្នកគាំទ្រមួយចំនួនរបស់កុមារី ឃុយ ម៉ីហៀង បានបញ្ចេញមតិថា ពួកគេពិតជាចង់ឃើញ Idol តូចម្នាក់នេះមានវត្តមាននៅក្នុងការសម្តែងក្នុងខ្សែភាពយន្តភាគណាមួយរបស់ទូរទស្សន៍ហង្សមាសណាស់ ព្រោះ ម៉ីហៀង មិនត្រឹមតែមានសំនៀងពីរោះក្រអួនក្រអៅតែមួយមុខប៉ុណ្ណោះទេ នាងក៏មានដុងសម្តែង MV បានល្អ និងមានទម្រង់មុខយ៉ាងស្រស់ស្អាតពីធម្មជាតិផងដែរ។ ប៉ុន្តែយ៉ាងណាមិញ គ្រប់គ្នានៅមិនទាន់ច្បាស់ទេថា តើ ម៉ីហៀង ពិតជាបានចូលរួមសម្តែងរឿងភាគរួចទៅហើយ ឬក៏មិនទាន់បានសម្តែងនោះទេ ព្រោះថាកន្លងមក តារាចម្រៀងហង្សមាសមួយចំនួន ទាល់តែរឿងភាគមួយនោះកៀកដល់ថ្ងៃចាក់ផ្សាយទស្សនា ទើបអាចធើ្វឱ្យហ្វេនៗរបស់ពួកគេមានការភ្ញាក់ផ្អើលជាមួយនឹងការទស្សនា Trailer ផ្លូវការពីខាងផលិតកម្មផ្ទាល់តែម្តង៕

សូមទស្សនារូបភាពខាងក្រោម៖


កុមារី
ឃុយ ម៉ីហៀង
កុមារី ឃុយ ម៉ីហៀង

កុមារី
ឃុយ ម៉ីហៀង
កុមារី ឃុយ ម៉ីហៀង

កុមារី
ឃុយ ម៉ីហៀង
កុមារី ឃុយ ម៉ីហៀង

កុមារី
ឃុយ ម៉ីហៀង
កុមារី ឃុយ ម៉ីហៀង

កុមារី
ឃុយ ម៉ីហៀង
កុមារី ឃុយ ម៉ីហៀង

កុមារី
ឃុយ ម៉ីហៀង និងគ្រូបង្វឹក សុគន្ធ និសា<br>
កុមារី ឃុយ ម៉ីហៀង និងគ្រូបង្វឹក សុគន្ធ និសា
ឃុយ ម៉ីហៀង
Sam Kimhak
Huy (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T