មកដឹងរឿងរ៉ាវមួយចំនួនរបស់តារាចម្រៀងស្រី ២រូប មុនក្លាយជាម្ចាស់ពានរង្វាន់ក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកល្បីៗ

//s9.kh1.co/f1/f12a75cdadede09d3363e0a294a795701903fb4c.jpg
នារី

 ០៣-ធ្នូ-២០២០ ៨ព្រឹក · ៣ ឆ្នាំមុន

នាប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យចម្រៀងហាក់ដើរទៅមុខឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ដែលធ្វើឱ្យតារាចម្រៀងរះឡើងព្រោងព្រាតដូចផ្កាយនៅលើមេឃអ៊ីចឹងដែរ។

ភ្នំពេញ៖ នាប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យចម្រៀងហាក់ដើរទៅមុខឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ដែលធ្វើឱ្យតារាចម្រៀងរះឡើងព្រោងព្រាតដូចផ្កាយនៅលើមេឃអ៊ីចឹងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះយើងសង្កេតឃើញថា ពន្លកតារាចម្រៀងថ្មីៗដែលកំពុងប្រឡូកក្នុងវិស័យសិល្បៈនាសព្វថ្ងៃនេះ ភាគច្រើនកើតចេញមកពីកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកល្បីៗរបស់ស្ថានីយទូរទស្សន៍ហង្សមាស និងរស្មីហង្សមាស។

ដោយឡែកនាថ្ងៃនេះយើងនឹងណែនាំប្រិយមិត្តឱ្យបានស្គាល់កាន់តែស៊ីជម្រៅពីតារាចម្រៀងស្រី ០២ដួង ដែលក្លាយជាម្ចាស់ពានរង្វាន់ក្នុងអាជីពជាអ្នកចម្រៀងស្រាប់ទៅហើយ។

១. កញ្ញា ចំរើន សុភ័ក្ត្រ

តារាចម្រៀងដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងផលិតកម្មរស្មីហង្សមាស កញ្ញា ចំរើន សុភ័ក្ត្រ ធ្លាប់ជាបេក្ខភាពចូលប្រឡងក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក The Voice Cambodia រដូវកាលទី១ ប៉ុន្តែកញ្ញាមិនទទួលបានជ័យលាភីនោះទេ។

តែយ៉ាងណាក៏ដោយម្ចាស់បទ “ម៉ែ” រូបនេះក៏បានឈានចូលដល់វគ្គផ្តាច់ព្រ័ត្រស្ថិតក្នុងចំណាត់ថ្នាក់ Top 4 រហូតផលិតកម្មហង្សមាស សម្លឹងឃើញពីទេពកោសល្យទើបផ្តល់ឱកាសឱ្យក្លាយជាតារាចម្រៀងកុងត្រាដូចម្ចាស់ពាន ប៊ុត សីហា ដែរ។

យ៉ាងណាមិញក្រោយរយៈពេលប៉ុន្មានឆ្នាំ កញ្ញា ចំរើន សុភ័ក្ត្រ ក៏សម្រេចចិត្តដាក់ពាក្យប្រឡងចម្រៀងជាថ្មីម្តងទៀតក្នុងកម្មវិធី The Mask Singer Cambodia រហូតទទួលបានជ័យលាភីដូចការស្រមៃពិតប្រាកដមែន។

២. កញ្ញា វី ឌីណែត

ប្រិយមិត្តច្បាស់ជាដឹងរួចមកហើយថា កញ្ញា វី ឌីណែត គឺជាកូនស្រីបង្កើតរបស់តារាចម្រៀងជើងចាស់ ហួរ ឡាវី ហើយកញ្ញាក៏បានក្លាយខ្លួនជាសមាជិកក្នុងផលិតកម្មរស្មីហង្សមាស កាលពីកំឡុងចុងឆ្នាំ២០១៤។

យ៉ាងណាមិញមុនក្លាយជាម្ចាស់ពានរង្វាន់ក្នុងកម្មវិធី I am a Singer Cambodia រដូវកាលទី២ ម្ចាស់បទចម្រៀង “ខ្យល់បក់ចូលភ្នែក” រូបនេះក៏ធ្លាប់បរាជ័យក្នុងកម្មវិធីប្រឡងចម្រៀងជាច្រើនដូចជា I am a Singer Cambodia រដូវកាលទី១ និង The Mask Singer Cambodia ជាដើម៕

សូមទស្សនារូបភាពខាងក្រោមនេះ

កញ្ញា វី ឌីណែត
កញ្ញា វី ឌីណែត
កញ្ញា វី ឌីណែត
កញ្ញា វី ឌីណែត
កញ្ញា វី ឌីណែត
កញ្ញា វី ឌីណែត
កញ្ញា វី ឌីណែត និងលោក នី រតនា
កញ្ញា វី ឌីណែត និងលោក នី រតនា
កញ្ញា វី ឌីណែត
កញ្ញា វី ឌីណែត
កញ្ញា វី ឌីណែត
កញ្ញា វី ឌីណែត
កញ្ញា ចំរើន សុភ័ក្ត្រ
កញ្ញា ចំរើន សុភ័ក្ត្រ
កញ្ញា ចំរើន សុភ័ក្ត្រ
កញ្ញា ចំរើន សុភ័ក្ត្រ
កញ្ញា ចំរើន សុភ័ក្ត្រ
កញ្ញា ចំរើន សុភ័ក្ត្រ
ចំរើន សុភ័ក្រវី ឌីណែត
Srun Songyou
សមុទ្រ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T