បុរសទម្ងន់ជាង៣០០គីឡូក្រាម ចេញពីផ្ទះមិនរួច ដល់ថ្នាក់ត្រូវប្រើរថយន្ដស្ទូច ដើម្បីស្ទូចគាត់ចេញ

//s9.kh1.co/12/128b4304341f3bc6c4e6b4ca055207e3236c579c.jpg
សង្គម

 ០២-ធ្នូ-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

បុរសម្នាក់មានឈ្មោះថា Alain អាយុ៥៣ឆ្នាំ និងមានទម្ងន់ដល់ទៅ៣០០គីឡូក្រាម ត្រូវបានគេប្រើប្រាស់រថយន្ដស្ទូច ដើម្បីស្ទូចគាត់ចេញពីក្នុងផ្ទះ បន្ទាប់ពីជាប់គាំងទៅណាមិនរួចអស់រយៈពេលជាង១ឆ្នាំមកនេះ។

បារាំង៖ បុរសម្នាក់មានឈ្មោះថា Alain អាយុ៥៣ឆ្នាំ រស់នៅក្នុងតំបន់ Perpignan និងមានទម្ងន់ដល់ទៅជាង៣០០គីឡូក្រាម ត្រូវបានគេប្រើប្រាស់រថយន្ដស្ទូច ដើម្បីស្ទូចគាត់ចេញពីក្នុងផ្ទះ បន្ទាប់ពីជាប់គាំងទៅណាមិនរួចអស់រយៈពេលជាង១ឆ្នាំមកនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រោយពីរដូវឈ្លឹកឈើជ្រុះក្នុងខែកក្កដា ឆ្នាំ២០១៩ លោក Alian បានរអិលដួល បណ្ដាលឲ្យបាក់ជើង និងមិនអាចដើរទៅណាបានឡើយ ទើបលោកត្រូវសម្រាក និងហូបចុកនៅជាន់ទី១នៃអគារផ្ទះតែម្ដង។ ហើយប្អូនប្រុសរបស់លោក ក៏មានតួនាទីជួយមើលថែលោកចាប់ពីពេលនោះមកផងដែរ។

យ៉ាងណាមិញ កាលពីថ្ងៃអង្គារម្សិលមិញនេះ មានប៉ូលិស អ្នកពន្លត់អគ្គិភ័យ និងគ្រូពេទ្យជាង៥០នាក់ បានចូលរួមជួយសង្គ្រោះលោកឲ្យចេញពីក្នុងផ្ទះ តាមរយៈការប្រើប្រាស់រថយន្ដស្ទូច ដោយសារតែមាឌរបស់លោក មានទំហំធំខ្លាំងពេក មិនសមល្មមនឹងចេញតាមមាត់ទ្វារ។ ហើយដើម្បីស្ទូចលោកចេញមកបាន ខាងក្រុមការងារ ក៏បានរុះរើបង្អួចផ្ទះនៅមាត់ផ្ទូវចេញផងដែរ។ ចំពោះការជួយសង្គ្រោះនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានការត្រៀមយ៉ាងល្អិតល្អន់អស់រយៈពេលជាច្រើនសប្ដាហ៍ ហើយកំឡុងពេលអន្តរាគមន៍ ក្រុមការងារក៏មានការភ័យខ្លាចថា មានហានិភ័យនៃការដួលរលំជាន់ ឬអគារទាំងមូលទៀតផង។

តែយ៉ាងណាមិញ ទីបំផុត ការជួយសង្គ្រោះក៏បានទទួលជោគជ័យ ហើយលោក Ailan ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយរថយន្ដសង្គ្រោះបន្ទាន់ដ៏ពិសេសមួយផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

លោក Ailan
លោក Ailan
លោក Ailan
លោក Ailan
មាត់ទ្វារដែលតូចចង្អៀត
មាត់ទ្វារដែលតូចចង្អៀត
សកម្មភាពពេលជួយសង្គ្រោះ
សកម្មភាពពេលជួយសង្គ្រោះ
ការរៀបចំឡើង ដើម្បីចៀសវាងបាក់រលំអគារ
ការរៀបចំឡើង ដើម្បីចៀសវាងបាក់រលំអគារ
សកម្មភាពពេលជួយសង្គ្រោះ
សកម្មភាពពេលជួយសង្គ្រោះ
រុះរើបង្អួចផ្ទះ
រុះរើបង្អួចផ្ទះ
សកម្មភាពពេលជួយចេញមករួច
សកម្មភាពពេលជួយចេញមករួច
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T