រថយន្ត Ford Territory បានមកដល់ទីផ្សារប្រទេសកម្ពុជាហើយ!

//s9.kh1.co/d4/d4982c212d6c553c4409fff793a83d6b6b1c0752.jpg
បច្ចេកវិទ្យា

 ០១-ធ្នូ-២០២០ ១១ព្រឹក · ៣ ឆ្នាំមុន

កាលពីពេលថ្មីៗនេះក្រុមហ៊ុន អ​ អិម អេ ខេមបូឌា ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជា។

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះក្រុមហ៊ុន អ​ អិម អេ ខេមបូឌា ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជា បានធ្វើការនាំចូលនូវរថយន្ត SUV ប្រភេទថ្មីមួយទៀត នោះគឺរថយន្ត​ Ford Territory 2021 ដែលរថយន្តនេះទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីបណ្តាប្រទេសជាច្រើនក្នុងតំបន់អាស៊ី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  រថយន្ត Ford Territory 2021
  រថយន្ត Ford Territory 2021

រថយន្ត Ford Territory ត្រូវបានបង្កើត និងឌីហ្សាញឡើងនៅក្នុងប្រទេសអូស្ត្រាលី ហើយត្រូវបានទទួលការតេស្តផ្នែកសុវត្ថិភាព សមត្ថភាព​ និងបច្ចេកវិទ្យាថ្មីៗរហូតដល់ទៅជាង 2 ឆ្នាំឯណោះទម្រាំតែក្រុមហ៊ុន Ford សម្រេចចិត្តលក់រថយន្តដ៏ទំនើបមួយនេះក្នុងទីផ្សារ។

រថយន្ត Ford Territory 2021 នេះត្រូវបានបំពាក់មកជាមួយប្រព័ន្ធសុវត្ថិភាព​ និងបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ដែលមានដូចជា៖

· ម៉ាស៊ីន Ecoboost 1.5L ជំនាន់ថ្មី ទំហំស៊ីឡាំង 4 ប្រភេទសំាង ដែលអាចផលិតនូវកម្លាំងសេះបានរហូតដល់ទៅ 143PS និងកម្លាំងរមួលបានដល់ទៅ 225 N.M
· ប្រអប់លេខ 8វគ្គអូតូជំនាន់ថ្មី ដែលអាចប្រើប្រាស់បានទាំងលេខអូតូ និងលេខដៃ (Continuously Variable Transmission with Sport Mode)

· កុងទ័រឌីជីថល 10 អ៊ីង ដែលអាចប្តូររូបរាងបាន 3 ជម្រើស (10-Inch Fully Digital Display with 3 Selectable Themes)

  រថយន្ត Ford Territory 2021
  រថយន្ត Ford Territory 2021

· អេក្រង់ផ្នែកកណ្តាល Touch Screen 10 អ៊ីងសម្រាប់គ្រប់គ្រង វិទ្យុ តន្រ្តី និងការកំសាន្តផ្សេងៗ (10” Touch Screen)
· កាមេរ៉ាសុវត្ថិភាព360 ដឺក្រេអាចមើលបានជុំវិញរថយន្ត (High Definition 360 Degree Camera)

  រថយន្ត Ford Territory 2021
  រថយន្ត Ford Territory 2021

· សេនស័រជំនួយចូលចតមុខ ក្រោយចំនួន 12គ្រាប់ (12 Sensors)
· អាចធ្វើការភ្ជាប់ផ្ទាល់ជាមួយ Apple CarPlay, Android Auto ​និង Google Map
· ពោងសុវត្ថិភាពចំនួន 06 (6 Air Bags)
· បញ្ឆេះរថយន្តដោយពុំចាំបាច់ប្រើសោរ (Smart Key)
· ប្រព័ន្ធសាកថ្មឥតខ្សែ (Wireless Charging)

  រថយន្ត Ford Territory 2021
  រថយន្ត Ford Territory 2021

· ចង្កៀងមុខ ក្រោយជាប្រភេទLED (LED Headlamps)
· ចង្កៀងមុខបិទ/បើកដោយស្វ័យប្រវត្តិ ជាមួយនឹងមុខងារប្រព័ន្ធភ្លើងសុវត្ថិភាព (Auto On/Off Headlamps with Follow Me Home Feature)
· ដំបូលកញ្ចក់ធំអាចបិទ/បើកបាន(Panoramic Moonroof)

  រថយន្ត Ford Territory 2021
  រថយន្ត Ford Territory 2021

· Speaker ចំនួន 8 (8 Speakers)
· ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ (Pre-Collision Assist with Autonomous Emergency Braking)

  រថយន្ត Ford Territory 2021
  រថយន្ត Ford Territory 2021

· ប្រព័ន្ធកំណត់ល្បឿន និងរក្សាគំលាតសុវត្ថិភាពដោយឈប់ និងទៅមុខដោយស្វ័យប្រវត្តិ (Adaptive Cruise Control with Stop-and-Go)
· ប្រព័ន្ធផ្តល់ដំណឹងនៅពេលបើកបរចេញពីគន្លងផ្លូវ (Lane Keeping System)

  រថយន្ត Ford Territory 2021
  រថយន្ត Ford Territory 2021

· ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តិដែលអាចចូលចតបែបអក្សរP និងបែបអក្សរT (Enhanced Active Park Assist)
· ប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ផ្នែកចំហៀងសងខាងរថយន្ត (Blind Spot Information System)

  រថយន្ត Ford Territory 2021
  រថយន្ត Ford Territory 2021

· ប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរលើផ្លូវកោង រអិលនិង បញ្ជៀសការក្រឡាប់ (Electronic Stability Control)
· ប្រព័ន្ធទប់រថយន្តកុំអោយរអិលថយក្រោយពេលឡើងចំណោត (Hill Launch Assist)
· ប្រព័ន្ធវាស់សម្ពាធកង់ (Tire Pressure Monitoring System)
· ប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិក (Electronic Parking Brake System)
· ប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពដោយស្វ័យប្រវត្តិ (Automatic Temperature Control)

  រថយន្ត Ford Territory 2021
  រថយន្ត Ford Territory 2021

កាន់តែពិសេសលោកអ្នកអាចទិញនូវរថយន្ត Ford Territory 2021 ជាមួយនឹងតម្លៃពិសេសត្រឹមតែ $49,900 តែប៉ុណ្ណោះ ហើយការផ្តល់ជូនពិសេសនេះមានសុពលភាពមុនថ្ងៃសម្ពោធជាផ្លូវការនៃរថយន្តនេះតែប៉ុណ្ណោះ ដូច្នេះសូមលោកអ្នកប្រញាប់រួសរាន់ឡើង ព្រោះការផ្តល់ជូនមានកំណត់។ រថយន្ត Ford Territory 2021 ត្រូវបានដាក់តាំងបង្ហាញនៅគ្រប់អគារតាំងបង្ហាញរថយន្ត​ Ford ដែលមានដូចជា៖

· អគារតាំងបង្ហាញសាខាផ្លូវព្រះមុនីវង្សដែលស្ថិតនៅអគារលេខ 444 ផ្លួវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង 023 214 214
· អគារតាំងបង្ហាញសាខាទឹកថ្លាដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង 023 890 880   
· អគារតាំងបង្ហាញសាខាទួលសង្កែដែលស្ថិតនៅលើផ្លូវ 105 ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង 078 990 800 | 087 990 800
· អគារតាំងបង្ហាញសាខាខេត្តសៀមរាបដែលស្ថិតនៅអគារលេខ 593 តាមបណ្តោយផ្លូវជាតិលេខ​ 6A លេខទូរស័ព្ទទំនាក់ទំនង 063 766 661។

  រថយន្ត Ford Territory 2021
  រថយន្ត Ford Territory 2021
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T