មិនមែនលំៗឯណា! បង្ហាញខ្លួនបាន ៥ឆ្នាំ TWICE លក់អាល់ប៊ុមបាន ១០លានបន្ទះ!

//s9.kh1.co/92/928ff89d52a29026e396e4f09be3b5f77dee30c1.jpg
តារា & កម្សាន្ដ

 ០១-ធ្នូ-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

តាមសេចក្តីរាយការណ៍ TWICE បានលក់អាល់ប៊ុមចំនួន ១០ លានបន្ទះ សរុបទាំងការលក់នៅក្នុងប្រទេសកូរ៉េ និងនៅជប៉ុន។

កូរ៉េខាងត្បូង៖ យោងតាមរបាយការណ៍ ពីផលិតកម្ម JYP Entertainment នៅថ្ងៃទី ១ ខែធ្នូនេះ បានឱ្យដឹងថា TWICE ទទួលបានភាពជោគជ័យលើសលប់ ក្នុងការលក់អាល់ប៊ុមបានចំនួន ១០ លានបន្ទះ ក្នុងអាជីពសិល្បៈរបស់ពួកគេរយៈពេល ៥ឆ្នាំមកនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះរាប់បញ្ចូល ចាប់តាំងពីការចេញផ្សាយអាល់ប៊ុមខ្នាតតូចដំបូងរបស់ពួកគេ ដែលមានចំណងជើងថា The Story Begins នៅក្នុងខែតុលា ឆ្នាំ ២០១៥ រហូតដល់បច្ចុប្បន្ន បានលក់ដាច់អាល់ប៊ុមក្នុងប្រទេសកូរ៉េសរុបចំនួន ៥.៨១៨.៣៨០ នេះបើយោងតាមតារាង Gaon។

ចំណែកឯការបង្ហាញខ្លួនជាផ្លូវការរបស់ពួកគេ នៅក្នុងប្រទេសជប៉ុនផងដែរនោះ កាលពីខែមិថុនាឆ្នាំ ២០១៧ យោងទៅតាមតារាង Oricon ក្រុមចម្រៀងនារីមួយនេះ បានលក់ចេញអាល់ប៊ុមជប៉ុន សរុបចំនួន ៤.២១០.៨៦២បន្ទះ

ទៀតសោត ដោយរួមបញ្ចូលគ្នាទាំងការលក់ ក្នុងប្រទេសកូរ៉េ និងជប៉ុន ក្រុមចម្រៀងនារីមួយនេះ បានកើនចំនួនលក់ លើសពី ១០ លានបន្ទះ ជាផ្លូវការ ក្នុងការលក់អាល់ប៊ុមសរុប ដែលបានបូកបញ្ចូល ទាំងអាល់ប៊ុមទី ៣ របស់ពួកគេគឺ Eyes Wide Open នៅក្នុងប្រទេសកូរ៉េ ក៏ដូចជាអាល់ប៊ុមទី ៧ របស់ពួកគេ នៅជប៉ុនផងដែរ៕

សូមចូលរួមអបអរដល់ក្រុមចម្រៀងនារី TWICE ផង!

សូមទស្សនារូបភាពខាងក្រោម៖

TWICE
TWICE
TWICE
TWICE
TWICE
TWICE
TWICE
TWICE
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T