ករណី​សង្ស័យ​ពុល​ស្រា​ស​ នៅកំពង់​ឆ្នាំង​​ សរុប​ ​១៣១​នាក់ ស្លាប់​ ៧នាក់ ​គិតត្រឹមថ្ងៃ ​៣០ ​ខែវិច្ឆិកា

//s9.kh1.co/88/88b67da6f4dc79c33cbc3658c3cc3e14d2cf6656.jpg
សង្គម

 ០១-ធ្នូ-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

អ្នកនាំពាក្យក្រសួងសុខាភិបាល នៅរសៀលថ្ងៃ ៣០វិច្ឆិកាកន្លងនេះ បានបញ្ជាក់ពីរបាយការណ៍សង្ខេបស្តីពីបច្ចុប្បន្នភាពករណី​ពុលស្រាសនៅកំពង់​ឆ្នាំង​​

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល នៅរសៀលថ្ងៃ ៣០​វិច្ឆិកាកន្លងនេះ បានបញ្ជាក់ពីរបាយការណ៍​សង្ខេប​ស្តីពីបច្ចុប្បន្នភាពករណីពុលស្រាស គិតត្រឹមថ្ងៃដដែល។ តាមរបាយការណ៍ លោកស្រីបង្ហាញថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

-​ ករណីសង្ស័យពុលស្រាស​ សរុបចំនួន​ ១៣១​នាក់​ (​ស្រី​ ៦នាក់)។

-​ អ្នកចេញជាសះស្បើយ​ចំនួន​ ៩០នាក់។

-​ កំពុងសម្រាកព្យាបាល​នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងបុរសចំនួន ៣១នាក់។ ​

-​ សម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតចំនួន ៣នាក់ ។

-​ អ្នកស្លាប់ចំនួន​ ៧នាក់​ (នៅមនី្ទរពេទ្យ​ខេត្ត ២នាក់​ ស្លាប់ពេលបញ្ជូន​ទៅភ្នំពេញ ២នាក់​ ស្លាប់នៅផ្ទះ​ ២នាក់​ និងស្លាប់​នៅមន្ទីរពេទ្យកាល់ម៉ែត​ ១នាក់។

ករណីសង្ស័យពុលស្រាសខាងលើ បានកើតឡើងតាំងពីថ្ងៃ ២៨​ ខែវិច្ឆិកា​មកម្ល៉េះ គឺនៅឃុំខ្លុងពពក​ ស្រុកទឹកផុស​ ខេត្តកំពង់ឆ្នាំង​។ ចំណែក ចំណាត់ការភ្លាមៗ មន្ត្រីសុខាភិបាលបានបញ្ជូនអ្នករងគ្រោះមកមន្ទីរពេទ្យ ដាក់បំរាមពលរដ្ឋ​រឿងផឹកស្រាស​ និងប្រាប់ឲ្យបញ្ឈប់ការធ្វើចរាចរលក់ដូរស្រាស​ជា​បន្ទាន់។

គួររំឭកថា តាមការបញ្ជាក់ពីក្រសួង ដំណើរដើមទងគឺអ្នក​ទាំងអស់ខាងលើបានមកចូលរួមកំដរបុណ្យសពក្នុងភូមិ​ ហើយជួបជុំគ្នាពិសារស្រាស​ រីឯការសន្និដ្ឋានរបស់ក្រុមការងារចុះស្រាវជ្រាវ គឺជាករណីសង្ស័យពុលស្រាស៕

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T