នាយប់ថ្ងៃអាទិត្យនេះ សម្តេចតេជោ ហ៊ុន សែន ផ្ញើសារពិសេស​ជូនប្រជាពលរដ្ឋ ពាក់ព័ន្ធករណីឆ្លងជំងឺកូវីដ១៩ របស់ក្រុមគ្រួសារអគ្គនាយកពន្ធនាគារ (Sound Inside)

//s9.kh1.co/f0/f0c1585a819ecdf9c8097901191f1183cf8c5109.jpg
សង្គម

 ២៩-វិច្ឆិកា-២០២០ ១១ល្ងាច · ៣ ឆ្នាំមុន

នាយប់ថ្ងៃអាទិត្យនេះ សម្តេចតេជោ ហ៊ុន សែន ផ្ញើសារពិសេស​ជូនប្រជាពលរដ្ឋ ពាក់ព័ន្ធករណីឆ្លងជំងឺកូវីដ១៩ របស់ក្រុមគ្រួសារអគ្គនាយកពន្ធនាគារ។

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារពិសេសបន្ថែមទៀតជូនជនរួមជាតិ ពាក់ព័ន្ធករណីឆ្លងជំងឺកូវីដ១៩របស់ក្រុមគ្រួសារលោក ឆែម​ សាវុធ អគ្គនាយកពន្ធនាគារ យប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន បានហៅករណីឆ្លងជំងឺកូវីដ១៩របស់ក្រុមគ្រួសារអគ្គនាយកពន្ធនាគារគឺជារឿងធ្ងន់ធ្ងរណាស់ ហើយអំពាវនាវឲ្យអ្នកពាក់ព័ន្ធផ្ទាល់ ប្រញាប់ចូលខ្លួនមកធ្វើតេស្តដើម្បីស្វែងរកមេរោគកូវីដ១៩ ដោយមិនគិតប្រាក់នោះទេ។ គិតត្រឹមម៉ោងនេះមានមនុស្សចំនួន៨នាក់ហើយ នៃក្រុមគ្រួសាររបស់អគ្គនាយកពន្ធនាគារបានឆ្លងជំងឺកូវីដ១៩។

ចំពោះសាររបស់សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកុំឲ្យមានភ័យស្លន់ស្លោរ ពាក់ព័ន្ធករណីឆ្លងក្នុងសហគមន៍។  ហើយសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃនេះក្រុមគ្រូពេទ្យបានធ្វើសំណាកលើមនុស្សជាង៣០០០នាក់៕

សូមស្តាប់សាររបស់សម្តេចតេជោ នាយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០៖

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា 
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា 
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T