ភ្ញាក់ផ្អើល! ក្រោយកូនប្រុសកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចេញបទចម្រៀងបែបស្រុកស្រែជាលើកដំបូង (មានវីដេអូ)

//s9.kh1.co/64/649d6a22b07cb68d3e03aeb6fc7c36dbfc7ded6c.jpg
តារា & កម្សាន្ដ

 ២៧-វិច្ឆិកា-២០២០ ៨ព្រឹក · ៣ ឆ្នាំមុន

នៅរាត្រីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នេះទំព័រហ្វេសប៊ុកផ្លូវការរបស់ផលិតកម្មរស្មីហង្សមាស ទើបនឹងបានបង្ហោះនូវវីដេអូចម្រៀងថ្មីមួយរបស់កូនប្រុសទី២ កំពូលតារាចម្រៀង ព្រាប សុវត្ថិ គឺលោក សុវត្ថិ មុនីនាគ។

ភ្នំពេញ៖ នៅរាត្រីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នេះទំព័រហ្វេសប៊ុកផ្លូវការរបស់ផលិតកម្មរស្មីហង្សមាស ទើបនឹងបានបង្ហោះនូវវីដេអូចម្រៀងថ្មីមួយរបស់កូនប្រុសទី២ កំពូលតារាចម្រៀង ព្រាប សុវត្ថិ គឺលោក សុវត្ថិ មុនីនាគ

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលជាភាពភ្ញាក់ផ្អើលខ្លាំងបំផុតនោះគឺ តាំងពីចូលក្នុងផលិតកម្មមកកូនប្រុសទាំង៣ របស់ម្ចាស់បទ “សន្យាស្រុកស្រែ” មិនធ្លាប់នឹងចេញបទចម្រៀងជាប្រភេទបែបស្រុកស្រែនោះទេ ដែលគេសង្កេតឃើញបទជាច្រើនសុទ្ធសឹងជាបទបែបញាក់កន្ត្រាក់អារម្មណ៍ ឬ បែបមនោសញ្ចេតនាយុវវ័យបច្ចុប្បន្នជាដើម។

តួយ៉ាង នេះជាលើកទីមួយហើយដែល លោក សុវត្ថិ មុនីនាគ អាចច្រៀងបទចម្រៀងបែបស្រុកស្រែបានយ៉ាងពីរោះមិនចាញ់លោកឪពុកនោះទេ បូករួមជាមួយការដាក់អារម្មណ៍មនោសញ្ចេតនាថែមទៀតផង។

ចំពោះបទចម្រៀងដែលទើបនឹងចេញថ្មីនេះមានចំណងជើងថា “ក្រដូចបងមិនសមស្នេហ៍” និពន្ធទំនុកច្រៀងដោយលោកផ្ទាល់ និពន្ធបទភ្លេងដោយ Mr Dom និងសម្រួលតន្ត្រីដោយលោកគ្រូ ម៉ម មិថុនា៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ៖

លោក សុវត្ថិ មុនីនាគ
លោក សុវត្ថិ មុនីនាគ
លោក សុវត្ថិ មុនីនាគ
លោក សុវត្ថិ មុនីនាគ
លោក សុវត្ថិ មុនីនាគ
លោក សុវត្ថិ មុនីនាគ
លោក សុវត្ថិ មុនីនាគ
លោក សុវត្ថិ មុនីនាគ
បទចម្រៀង "បងក្រមិនសមស្នេហ៍អូន"
សុវត្ថិ មុនីនាគ
Srun Songyou
សមុទ្រ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T