មិននឹកស្មានថា នៅពីក្រោយភាពជោគជ័យ ឃុន វុត្ថា បានឆ្លងកាត់រឿងរ៉ាវជាច្រើននៅក្នុងជីវិតបែបនេះសោះ

//s9.kh1.co/6f/6fe7133d0de334082199fed3bbcdc9dbc1a6df34.jpg
នារី

 ២៧-វិច្ឆិកា-២០២០ ៨ព្រឹក · ៣ ឆ្នាំមុន

លោកឃុន វុត្ថា គឺជាតារាចម្រៀងមួយរូបដែលមានឈ្មោះបោះសម្លេងនៅក្នុងផលិតកម្មដ៏ធំប្រចាំប្រទេសកម្ពុជាគឺ រស្មីហង្សមាស។

ភ្នំពេញ៖ លោក ឃុន វុត្ថា គឺជាតារាចម្រៀងមួយរូបដែលមានឈ្មោះបោះសម្លេងនៅក្នុងផលិតកម្មដ៏ធំប្រចាំប្រទេសកម្ពុជាគឺ រស្មីហង្សមាស។ ក្រោយលោក ឃុន វុត្ថា ទទួលបានជោគជ័យមកទល់ពេលបច្ចុប្បន្ននេះ លោកបានឆ្លងកាត់នូវរឿងរ៉ាវជាច្រើនដោយត្រូវតស៊ូក្នុងជីវិត ត្រូវបំពេញកាតព្វកិច្ចជាកូនដ៏ល្អមួយរូបសម្រាប់ក្រុមគ្រួសារ និងត្រូវរកប្រាក់ចំណូលដើម្បីចិញ្ចឹមជីវិតផ្ទាល់ខ្លួននិងគ្រួសារថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើនិយាយពីជីវិតនៅពីក្រោយខ្នងនៃការកាន់មេក្រូច្រៀងនៅលើឆាតតន្ត្រី លោកគឺជាកូនអ្នកកសិករមួយរូបដែលបានបាត់បង់ឪពុកតាំងពីលោកមានអាយុ ៥ឆ្នាំមកម្ល៉េះ។ រីឯក្នុងក្រុមគ្រួសារមានបងប្អូនពីរនាក់ អ្នកម្តាយរបស់លោកបានដើរតួនាទីយ៉ាងសំខាន់ជាម្តាយម្តងផង និងឪពុកផងក្នុងការចិញ្ចឹមបីបាច់កូនៗឲ្យបានល្អ។ មុនពេលដែលមានឈ្មោះបោះសម្លេងមកទល់ពេលសព្វថ្ងៃនេះលោកធ្លាប់មានប្រវត្តធ្វើការក្នុងក្លិបមួយកន្លែងដែ​លជាអ្នករត់តុ និងតែងតែសុំក្រុមភ្លេងឡើងច្រៀងលេងនៅលើឆាតតន្ត្រីតូចមួយក្នុងក្លិបកម្សាន្តនោះ។

លុះដល់ពេលឆ្នាំ ២០១៣ ក៏សម្រេចចិត្តចូលប្រឡងក្នុងកម្មវិធី​លំដាប់ពិភពលោក The Voice រដូវការទីមួយដែលជាកូនក្រុមរបស់កំពូលតារាចម្រៀង អ្នកនាង ឱក សុគន្ធកញ្ញា ប៉ុន្តែមិនទទួលបានជ័យលាភីនិងទទួលបានពានរង្វាន់នោះទេ។ ជាក់ស្តែងក៏ដោយសារលោកមានការខិតខំប្រឹងប្រែង មានសមត្ថភាពល្អខាងផ្នែកចម្រៀងនេះពីកំណើត និងថែមទាំងមិនបោះបង់ចោលនូវវិស័យមួយនេះទៀតសោត  វាក៏ធ្វើឲ្យលោកអាចមានសិទ្ធចូលបម្រើការងារនៅក្នុងផលិតកម្ម រស្មីហង្សមាសមកដល់ពេលបច្ចុប្បន្ននេះផងដែរ។

ក្រោយពីបានដឹងពីជីវប្រវត្តរបស់ម្ចាស់បទចម្រៀង «ស្លាប់បេះដូង» ដែលទើបតែចេញជាផ្លូវការក្នុងពេលថ្មីៗនេះរួចមក ហាក់ធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍បណ្តាអ្នកគាំទ្រជាច្រើន ដោយមានចិត្តអាណិត និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរ​បស់លោកដែលអាចឈានជើង និងទទួលបានភាពល្បីល្បាញមកទល់ពេលសព្វថ្ងៃនេះ។ មួយវិញទៀតលោកតែងតែរើបំរាស់ខ្លួនឯងដើម្បីសម្រេចនូក្តីស្រមៃមួយនេះឲ្យទាល់តែបានពិតមែន បើទោះបីជាក្នុងរង្វង់គ្រួសារមិនមានឈាមជ័រជាអ្នកសិល្បៈ និងមិនមានឪពុកជួយជ្រោមជ្រែងថែមទៀតផង៕  

សូមទស្សនារូបភាពនៅខាងក្រោមនេះ៖ 

លោកឃុន វុត្ថា និងអ្នកម្តាយជាទីស្រលាញ់
លោកឃុន វុត្ថា និងអ្នកម្តាយជាទីស្រលាញ់
លោកឃុន វុត្ថា
លោកឃុន វុត្ថា
លោកឃុន វុត្ថា
លោកឃុន វុត្ថា
លោកឃុន វុត្ថា កាលពេលដែលចូលប្រឡងក្នុងកម្មវិធី  The Voice Season I
លោកឃុន វុត្ថា កាលពេលដែលចូលប្រឡងក្នុងកម្មវិធី  The Voice Season I
Kit Puth seyha
Menghong (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T