ក្រោយជាពីជំងឺ យូឌីស្កូ ប្ដូរពីស្គមខ្លាំង ទៅជាមានរាងសង្ហា ឃើញហើយចង់លង់!

//s9.kh1.co/f2/f22b60df672d747680d3e27255b462ef4ae8562f.jpg
តារា & កម្សាន្ដ

 ២៦-វិច្ឆិកា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

មួយរយៈចុងក្រោយនេះ ក្រោយពីជាពីជំងឺវិញយើងឃើញថា តារាប្រុសលោក យូ ឌីស្កូ ទទួលបានការចាប់អារម្មណ៍ច្រើនពីបណ្ដាអ្នកគាំទ្រ ព្រោះថាធ្លាប់តែកាលពីមុនលោកមានរាងស្គម តែពេលនេះវិញមានសាច់ដុំធំៗ សង្ហាខ្លាំងតែម្ដង។

ភ្នំពេញ៖ ជាការពិតណាស់ កាលពីប៉ុន្មានឆ្នាំមុន តារាសម្ដែង និងតារាចម្រៀង លោក យូ ឌីស្កូ បានធ្វើឲ្យអ្នកគាំទ្រមានការព្រួយបារម្ភគ្រប់គ្នា ក្រោយពីដឹងថា លោកប្រែជាស្គមស្គាំងខ្លាំង ព្រោះមានជំងឺប្រចាំកាយដ៏កាចសាហាវមួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែយ៉ាងណាមិញ ក្រោយពេលដែលតារារូបនេះបានសម្រាកព្យាបាល នៅឯក្រៅប្រទេសបានជាសះស្បើយស្រួលបួលហើយ បច្ចុប្បន្នលោកក៏បានវិលត្រឡប់មកប្រឡូកក្នុងវិស័យសិល្បៈ បានដូចធម្មតាវិញផងដែរ។

ទន្ទឹមនឹងនេះទៀតសោត សម្រាប់ការវិលត្រឡប់របស់លោក យូ ឌីស្កូ ក្រោយពីជាពីជំងឺវិញ យើងឃើញថាមួយរយៈចុងក្រោយមកនេះ អ្វីដែលធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ខ្លាំងនោះ គឺថាតារាប្រុសរូបនេះពិតជាមានការផ្លាស់ប្ដូរ និងវិវត្តន៍ខ្លួនប្លែកពីមុនខ្លាំងមែនទែន ដោយកាលពីអំឡុងពេលដែលលោកកំពុងមានជំងឺប្រចាំកាយ យូ ឌីស្កូ ប្រែជាស្រកសាច់ទៅជាស្គមស្គាំងខ្លាំងដូចមនុស្សម្នាក់ផ្សេង។

ប៉ុន្តែពេលនេះវិញយើងឃើញថាលោកប្រែទៅជាមានសាច់ឈាមស្រស់បស់ រាងកាយមាំមួន សាច់ដុំកង់ៗ មើលទៅពិតជាសង្ហាគួរជាទីចាប់អារម្មណ៍ ដែលធ្វើឲ្យអ្នកគាំទ្រឃើញហើយ លាន់មាត់សរសើរពីលោកគ្រប់គ្នាតែម្ដង៕

ចង់ជ្រាបច្បាស់​ ទស្សនារូបភាពខាងក្រោម៖

យូ ឌីស្កូ ពីមុន
យូ ឌីស្កូ ពីមុន
យូ ឌីស្កូ ពីមុន
យូ ឌីស្កូ ពីមុន
យូ ឌីស្កូ សព្វថ្ងៃ
យូ ឌីស្កូ សព្វថ្ងៃ
យូ ឌីស្កូ សព្វថ្ងៃ
យូ ឌីស្កូ សព្វថ្ងៃ
យូ ឌីស្កូ សព្វថ្ងៃ
យូ ឌីស្កូ សព្វថ្ងៃ
យូ ឌីស្កូ សព្វថ្ងៃ
យូ ឌីស្កូ សព្វថ្ងៃ
យូ ឌីស្កូ សព្វថ្ងៃ
យូ ឌីស្កូ សព្វថ្ងៃ
យូ ឌីស្កូ សព្វថ្ងៃ
យូ ឌីស្កូ សព្វថ្ងៃ
យូ ឌីស្កូ
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T