ស្លៀកខ្លីម្ដង Yang Mi បង្ហាញពីជើងតូចដូចចង្កឹះ ឲ្យហ្វេនៗបារម្ភគ្រប់គ្នា

//s9.kh1.co/42/42b088054324308f2d66a86e952aed0c58679640.jpg
តារា & កម្សាន្ដ

 ២៥-វិច្ឆិកា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

យូរបានបង្ហាញសាច់ខ្ចីម្ដង តែ តារាសម្ដែងស្រី Yang Mi បែរជាធ្វើឲ្យហ្វេនៗសម្ដែងក្ដីព្រួយបារម្ភ បន្ទាប់ពី បង្ហាញឲ្យឃើញជើងស្គមស្គាំង តូចខ្លាំងដូចជាចង្កឹះ

ចិន៖ ថ្មីៗនេះ យោងតាម ទំព័រ Mango បានរាយការណ៍ឲ្យដឹងថា កាលថ្ងៃទី ២៤ ខែវិច្ឆិកា តារាស្រីល្បីឈ្មោះ Yang Mi បានចូលរួមក ម្មវិធីផ្សាយផ្ទាល់ ពីម៉ាកយីហោមួយ ដែលបានធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានបណ្ដាហ្វេនៗជាច្រើន បានទៅចូលរួមគាំទ្រដល់តារាស្រីរូបនេះ ផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ ក៏មានរូបថតជាច្រើនសន្លឹក ដែលបានថតដោយអ្នកគាំទ្រ ខណៈពេលនាងកំពុងធ្វើដំណើរទៅកាន់កន្លែងផ្សាយផ្ទាល់ដែលនឹងត្រូវថតនោះ បានបង្ហាញពីភាពស្រស់ស្អាត និងមន្តស្នេហ៍ នៃសម្រស់ដ៏លេចធ្លោរបស់នាង ដែលទទួលបានចំណាប់អារម្មណ៍ពីទស្សនិកជនយ៉ាងខ្លាំង។ 

យ៉ាងណាមិញ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ នាងថែមទាំងមានការរៀបចំខ្លួន ក្នុងរ៉ូបខ្លី បង្អួតរាងដ៏ស្លីមស្អាត ប៉ុន្តែបែរជាត្រូវបានគេប្រទះឃើញ ពីភាពស្គមស្គាំង ខណៈដែលជើងរបស់នាង មានសភាពតូចដូចចង្កឹះ ​ ដែលបានធ្វើឲ្យបណ្ដាអ្នកគាំទ្រទាំងនោះ ចូលមកសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ពីសុខភាពរបស់នាង គ្រប់ៗគ្នា៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

 Yang Mi 
 Yang Mi 
 Yang Mi 
 Yang Mi 
 Yang Mi 
 Yang Mi 
 Yang Mi 
 Yang Mi 
រូបភាព ដែល Yang Mi បង្ហាញជើងតូចដូចចង្កឹះ
រូបភាព ដែល Yang Mi បង្ហាញជើងតូចដូចចង្កឹះ
រូបភាព ដែល Yang Mi បង្ហាញជើងតូចដូចចង្កឹះ
រូបភាព ដែល Yang Mi បង្ហាញជើងតូចដូចចង្កឹះ
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T