ពេជ្រ ថៃ បង្ហាញអារម្មណ៍ពិតរហូតបង្ហូរទឹកភ្នែក ដោយសាររឿងមួយ (មានវីដេអូ)

//s9.kh1.co/25/25d961a8cc7048ee1bce156b078eebf40cfe4fbb.jpg
នារី

 ២៥-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

ពន្លកតារាចម្រៀងដែលដុះឡើងចេញពីកម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Cambodia កុមារា ពេជ្រ ថៃ កំពុងតែទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញ និងការងារសិល្បៈជាច្រើនក្រោយចូលប្រឡូកក្នុងពិភពសិល្បៈរយៈពេលជាង ៣ឆ្នាំ មកនេះ។

ភ្នំពេញ៖ ពន្លកតារាចម្រៀងដែលដុះឡើងចេញពីកម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Cambodia កុមារា ពេជ្រ ថៃ កំពុងតែទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញ និងការងារសិល្បៈជាច្រើនក្រោយចូលប្រឡូកក្នុងពិភពសិល្បៈរយៈពេលជាង ៣ឆ្នាំ មកនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្ចាស់ពានរង្វាន់ The Voice Cambodia រដូវកាលទីមួយខាងលើនេះ ក៏ជាតារាចម្រៀងវ័យក្មេងដំបូងគេក្នុងផលិតកម្មផងដែរ ខណៈដែរមិត្តភក្តិរួមជំនាន់ដែលបានចូលក្នុងផលិតកម្មហង្សមាសជាមួយគ្នារួមមាន ឡុង លីងគ័ង្គ សុខ សុជាតា និងឃុយ ម៉ីហៀង ជាដើម។

យ៉ាងណាមិញ បើងាកមកជីវិតគ្រួសារវិញ ក្រោយជោគជ័យបានបន្តិច ពេជ្រ ថៃ ស្រាប់តែបានបាត់បង់លោកយាយជាទីស្រលាញ់ ដែលខ្លួនតែងតែហៅថា “ម៉ែចាស់” កាលពីកំឡុងពាក់កណ្តាលឆ្នាំ២០១៨។ ដោយឡែកនាពេលថ្មីៗប៉ុន្មានថ្ងៃមុននេះ តារាចម្រៀងវ័យក្មេងរូបនេះស្រាប់តែបើកបង្ហាញនូវអារម្មណ៍ពិតដែលបានបាត់បង់លោកយាយជាទីស្រលាញ់មើលថែខ្លួនតាំងពីក្មេង រហូតបង្ហូរទឹកភ្នែកសស្រាក់រកទប់មិនបាននោះឡើយ។

ពេជ្រ ថៃ បានបង្ហាញអារម្មណ៍ពិតថា “មុនពេលដែលលោកយាយបាត់បង់ជីវិត លោកយាយបានខលទូរសព្ទរកខ្លួន និងបាននិយាយថា នឹងរង់ចាំរហូតឃើញមុខចៅទើបគាត់ស្លាប់” គ្រាន់តែឮបែបនេះ ពេជ្រ ថៃ ក៏ប្រញាប់មកជួបមុខលោកយាយបានត្រឹមរយៈពេល ០២ម៉ោង លោកយាយក៏ស្លាប់នៅហ្នឹងមុខចៅប្រុសទៅបាត់មែន ដែលនេះពិតជារឿងដ៏ឈឺចាប់ជាខ្លាំងរបស់ ពេជ្រ ថៃ ដែលមិនអាចរួមរស់ជាមួយលោកយាយក្នុងគ្រាដែលផុតទុក្ខលំបាកនេះទៅវិញ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ៖

កុមារា ពេជ្រ ថៃ
កុមារា ពេជ្រ ថៃ
កុមារា ពេជ្រ ថៃ
កុមារា ពេជ្រ ថៃ
កុមារា ពេជ្រ ថៃ
កុមារា ពេជ្រ ថៃ
កុមារា ពេជ្រ ថៃ កុមារា ឡុង លីងគ័ង្គ និងកុមារី សុខ សុជាតា
កុមារា ពេជ្រ ថៃ កុមារា ឡុង លីងគ័ង្គ និងកុមារី សុខ សុជាតា
កុមារា ពេជ្រ ថៃ
កុមារា ពេជ្រ ថៃ
កុមារា ពេជ្រ ថៃ
កុមារា ពេជ្រ ថៃ
វីដេអូកុមារា ពេជ្រ ថៃ
ពេជ្រ ថៃ
Srun Songyou
សមុទ្រ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T