តោះ! មកមើលស្ទាយ៍ RM ពេលនៅព្រលានយន្ដហោះ ខុសគ្នាពីពេលឡើងឆាកកម្រិតណា?

//s9.kh1.co/20/202c13d411c838be478585c2f827a2d9bbdd85eb.jpg
តារា & កម្សាន្ដ

 ២៤-វិច្ឆិកា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

ពេលឡើងឆាកម្ដងៗ RM តែងតែទទួលបានការសរសើរជាហូរហែថា លោកសង្ហាខ្លាំងណាស់ ប៉ុន្ដែបើក្រឡេកមើលស្ទាយ៍នៅព្រលានយន្ដហោះវិញ ហ្វេនៗឃើញហើយលាយបេះដូងតែម្ដង!

កូរ៉េខាងត្បូង ៖ ធានាថាបណ្ដាអ្នកគាំទ្រ ពិតជាជ្រាបច្បាស់ហើយ ពីតារាប្រុសកម្ពស់បានលោក RM ជាប្រធានក្រុម BTS ពាក់ព័ន្ធនឹងសមត្ថភាពជាច្រើនរបស់លោក ដូចជា រាំ ច្រៀងរ៉េប និងសម្ដែង ជាពិសេសលោកថែមទាំងបាននិពន្ធបទចម្រៀងសម្រាប់ BTS ជាច្រើនផងដែរ ។ ប៉ុន្ដែអ្វីដែលធ្វើឲ្យហ្វេនៗ កត់សម្គាល់ខ្លាំងជាងនេះទៅទៀតនោះ​គឺស្ទាយ៍សម្លៀកបំពាក់របស់លោកពេលឡើងឆាក និងនៅព្រលានយន្តហោះ ឃើញថាការតុបតែងខ្លួនរបស់លោកសុទ្ធតែមាន ​Fashion ឡូយៗមិនចាញ់គ្នាឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ បើនិយាយដល់ស្ទីលរបស់លោក ពេលឡើងឆាកម្ដងៗ វត្តមានរបស់តារាប្រុសរូបនេះ តែងតែធ្វើឲ្យហ្វេនៗ សឹងតែស្រែកបែកសម្លេងទៅហើយ ព្រោះតែរូបរាងដ៏ស្រស់សង្ហារបស់លោក មិនថាលោកស្លៀកពាក់បែបណា  ឬតុបតែងមុខមាត់បែបណា វាបានបង្ហាញយ៉ាងច្បាស់ថា តារាប្រុសរូបនេះពិតជាមានភាពទាំងទាក់ទាញ មិនចាញ់គេឯងឡើយ។ សូមបញ្ជាក់ផងដែរថា គ្រប់ម៉ូតសម្លៀកបំពាក់ទាំងនោះ វាពិតជាសាកសម នឹងរូបរាងដ៏ខ្ពស់ស្រលះរបស់លោកណាស់ ARMYs កាន់តែមើលកាន់តែលង់។

ដោយឡែក ចំពោះម៉ូតសម្លៀកបំពាក់របស់ RM ពេលនៅឯព្រលានយន្ដហោះ ឬយើងហៅម៉្យាងទៀតថា Airport Fashion វិញតារាប្រុសរូបនេះ ក៏មានស្ទីលឡូយៗផងដែរ។ ស្របនឹងនេះដែរ ទោះបីជាលោកតែងខ្លួនបែបធម្មតា មិនសូវជាឡូយឆាយ ដូចនៅលើឆាកសម្ដែងប៉ុន្មាន តែសម្លៀកពាក់បែបសាមញ្ញធម្មតាៗ សុភាពៗរបស់លោក បានបង្ហាញនូវមន្ដស្នេហ៍ដ៏ទាក់ទាញ អាចធ្វើឲ្យបេះដូងហ្វេនៗរង្គោះរង្គើ បានយ៉ាងងាយទាំងមិនបាច់ប្រឹង ដោយលោកគ្រាន់តែញញឹមតិចៗ ហ្វេនៗទន់ជើងបាត់ទៅហើយ៕

តើហ្វេនៗចូលចិត្តស្ទាយ៍របស់ RM មួយណាជាងគេ ?

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម​ ៖

 RM
 RM
 RM
 RM
 RM
 RM
 RM
 RM
 RM
 RM
 RM
 RM
 RM
 RM
 RM
 RM
Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T