រឿងភាគរបស់ Jisoo ត្រូវបានផ្អាកពាក់កណ្តាលទី បន្ទាប់ពីតួសម្ដែងម្នាក់បានប៉ះពាល់ អ្នកផ្ទុកកូវីដ-១៩

//s9.kh1.co/0e/0ed19f62dbe9fcc88c87eb4c1d5c90da55fe5614.jpg
តារា & កម្សាន្ដ

 ២៤-វិច្ឆិកា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

រឿងភាគទូរទស្សន៍ល្បី Snowdrop ដែលចូលរួមសម្តែង ដោយសមាជិកក្រុម BLACKPINK តារាស្រី Jisoo ស្រាប់តែត្រូវបានគេប្រកាស ផ្អាកការថតភ្លាមៗ ដោយសារតួរងម្នាក់ មានការប៉ះពាល់យ៉ាងស្និទ្ធ ជាមួយអ្នកជំងឺកូវីដ-១៩។

កូរ៉េខាងត្បូង៖ យោងតាមសេចក្តីរាយការណ៍របស់ ប្រព័ន្ធផ្សព្វផ្សាយនៅថ្ងៃទី ២៤ ខែវិច្ឆិកានេះ បានឲ្យដឹងថា ការថតរឿងភាគថ្មីរបស់ ប៉ុស្តិ៍ទូរទស្សនិ៍ JTBC រឿង Snowdrop ត្រូវបានផ្អាកកណ្តាលទី កាលនៅថ្ងៃទី ២៣ ខែវិច្ឆិកាដោយសារតែ មានតួសម្ដែងម្នាក់ មានការប៉ះពាល់យ៉ាងស្និទ្ធ ជាមួយអ្នកផ្ទុកវីរុសកូវីដ-១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពដដែលបានបន្ថែមថា តួរងម្នាក់ក្នុងរឿងនេះ​ បានប៉ះពាល់ និងមានទំនាក់ទំនងយ៉ាងស្និទ្ធ ជាមួយអ្នកផ្ទុកវីរុសកូវីដ១៩។ តួសម្ដែងរូបនេះ បានប្រាស្រ័យទាក់ទង ជាមួយអ្នកមានវិជ្ជមានកូវីដ១៩ ខណៈពេលដែលកំពុងថតរឿងមួយផ្សេងទៀត។ 

យ៉ាងណាមិញ ដោយសារតែមានករណីនេះបានកើតឡើង រាល់ការថតខ្សែភាពយន្តមួយនេះ ត្រូវបានផ្អាកចាប់តាំងពីថ្ងៃទី ២៣ ខែវិច្ឆិកា ហើយរាល់តួអង្គ ក៏ដូចជាបុគ្គលិកទាំងអស់ ដែលបានទំនាក់ទំនង និងពាក់ព័ន្ធ កំពុងរង់ចាំលទ្ធផលនៃការធ្វើតេស្តរបស់ពួកគេផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

Jisoo
Jisoo
តួអង្គប្រុស Jung Hae In
តួអង្គប្រុស Jung Hae In
តួអង្គក្នុង

 រឿង Snowdrop
តួអង្គក្នុង  រឿង Snowdrop
Roth Karona
R.N

អត្ថបទទាក់ទង

//s9.kh1.co/94/94d1b0a47415d663ea8fc323b9f47238a3e97093.jpg

ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា ខេមបូឌា បើកការតាំងពិព័រណ៍ទេសចរណ៍លើកដំបូង ដើម្បីផ្តល់ជូននូវជើងហោះហើរជាច្រើនក្នុងតម្លៃដ៏អស្ចារ្យ សម្រាប់ជំរុញតម្រូវការទេសចរណ៍ ទូទាំងប្រទេស

 ០១-ឧសភា-២០២៤ 
 ៤ល្ងាច · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T