ចាន់ រតនានឹងប្រកួតនៅសង្វៀន ONE នាថ្ងៃទី១៨ ខែធ្នូ ជួបជាមួយកីឡាករជើងខ្លាំងចិន XIE WEI

//s9.kh1.co/c4/c4e31afc4159233c8275e24ac691c591562e8a7c.jpg
កីទ្បា

 ២៣-វិច្ឆិកា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

តើរតនា អាចរក្សាកំណត់ត្រាមិនដែលចាញ់របស់ខ្លួនបានទៀតទេ?

ភ្នំពេញ ៖ យោងតាមការចុះផ្សាយរបស់គេហទំព័រ ONE Championship បានឲ្យដឹងថា អ្នកប្រយុទ្ធរបស់កម្ពុជា គឺកីឡាករ ចាន់ រតនា នឹងត្រូវជួបគ្នាជាមួយ កីឡាករជនជាតិចិន XIE WEI នៅប្រទេសសឹង្ហបុរី នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករចាន់ រតនា និងកីឡាករបរទេស 
កីឡាករចាន់ រតនា និងកីឡាករបរទេស 

គួរបញ្ជាក់ផងដែរថា កីឡាករចិនរូបនេះ មានកម្ពស់១,៧០ម៉ែត្រ ដោយជំនាញរបស់គេគឺក្បាច់គុនចម្រុះ MMA ចំណែកឯប្រវត្តិប្រកួតគុនចម្រុះ ១៤ដង ឈ្នះ ១១ដង ចាញ់ ៣ដងហើយគេធ្លាប់ប្រកួតនៅលើសង្វៀន ONE Warrior Series បាន១ដង ឈ្នះ ប៉ុន្តែការប្រកួតចុងក្រោយរបស់គេ បានចាញ់ជើងខ្លាំងហ្វីលីពីន សមាជិកក្រុម Lakay ដានី ឃីងអេដ យ៉ាងប្រផិតប្រផើយបំផុត ។

ប្រវត្តិរបស់កីឡាករ XIE WEI 
ប្រវត្តិរបស់កីឡាករ XIE WEI 

ចំណែកឯ រតនា វិញ ក៏មានប្រវត្តិប្រកួតមិនធម្មតាដែរ នៅលើសង្វៀន ONE នេះ ដោយប៉ុន្មានប្រកួតចុងក្រោយ រូបគេឈ្នះទាំងអស់ ។

កីឡាករចាន់ រតនា និងកីឡាករបរទេស 
កីឡាករចាន់ រតនា និងកីឡាករបរទេស 

ថាតើ ចាន់ រតនា អាចរក្សាកំណត់ត្រាមិនដែលចាញ់ បានដែរឬទេ ឬ កីឡាករ XIE WEI អាចបំបែកកំណត់ត្រានេះបាន? ហើយប្រសិនបើ រតនា ឈ្នះការប្រកួតនេះវិញ នោះរតនា នឹងមានឱកាសកាន់តែខិតជិត ក្លាយជាបេក្ខភាពដណ្ដើមខ្សែក្រវាត់ពិភពលោក ពីស្ថាប័នសង្វៀនមួយនេះ ៕

  ក្រុម Lakay
  ក្រុម Lakay
កីឡាករចាន់ រតនា និងកីឡាករ XIE WEI
កីឡាករចាន់ រតនា និងកីឡាករ XIE WEI

ប្រភពOne Championship







Veasna Thanak
វាសនា ឋានៈ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T