មីមកំប្លែងវីដេអូមួយប្រភេទ កំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងភ្លូកទឹកភ្លូកដី លើពិភពលោក នៅចុងឆ្នាំ២០២០នេះ

//s9.kh1.co/79/79370f25b6fe6f13e79446eb62da63d8aecb1794.jpg
សង្គម

 ២២-វិច្ឆិកា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

នៅក្នុងវីដេអូកំប្លែងនេះ គេឃើញមានបុរសម្នាក់កំពុងគោះស្គរ និងច្រៀងបណ្ដើរ។

បរទេស៖ ថ្វីត្បិតតែឆ្នាំ២០២០នេះ មានរឿងរ៉ាវមិនល្អជាច្រើនបានកើតឡើង ក៏ការកម្សាន្តនៅលើបណ្ដាញអ៊ីនធឺណេតនៅតែដើរតួនាទីយ៉ាងសំខាន់ ក្នុងការបម្រើអារម្មណ៍អ្នកប្រើប្រាស់ ឲ្យប្រាសចាកពីភាពសៅហ្មងទាំងឡាយ។ ពិតណាស់ កំប្លែងនៅលើអ៊ីនធឺណេតដែលគេហៅថា មីម (meme) នៅតែឈរជើងយ៉ាងរឹងមាំ កំឡុងពេលជំងឺរាតត្បាតសកលនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅចុងឆ្នាំ២០២០ មីមមួយប្រភេទកំពុងផ្ទុះការចាប់អារម្មណ៍ ពីសំណាក់អ្នកលេងអ៊ីនធឺណេត នៅទូទាំងពិភពលោក ដែលវាត្រូវបានគេហៅថា Cat Vibing។ នៅក្នុងវីដេអូកំប្លែងនេះ គេឃើញមានបុរសម្នាក់កំពុងគោះស្គរ និងច្រៀងបណ្ដើរ ដោយមានការបន្ថែមរូបឆ្មាមួយក្បាល ដែលមានអារម្មណ៍វ៉ៃឡើង (ភាសាសម្រាប់យុវវ័យបច្ចុប្បន្ន) ទៅតាមបទចម្រៀងមួយនេះផងដែរ។

ដោយទទួលបានការគាំទ្រច្រើន ទើបមានអ្នកបង្កើតផ្សេងទៀត បានបន្ថែមលោក ដូណាល់ ត្រាំ ឲ្យរាំនៅក្នុងវីដេអូនេះផងដែរ។ មិនតែប៉ុណ្ណោះ មានតួអង្គក្នុងខ្សែភាពយន្តល្បីៗជាច្រើន ត្រូវបានបន្ថែមជាបន្តបន្ទាប់ ទៅតាមទេពកោសល្យរបស់អ្នកកែច្នៃបង្កើត វីដេអូកំប្លែងនេះ ឲ្យកាន់តែមានភាពទាក់ទាញ។ មីម Cat Vibing ត្រូវបានគេឃើញថា មានការចែករំលែកជាច្រើននៅគ្រប់បណ្ដាញសង្គម ជាមួយការច្នៃប្រឌិតថ្មី របស់អ្នកលេងជាបន្តបន្ទាប់។

បើទោះបីជាការចាប់ផ្ដើមឆ្នាំ២០២០នេះ មានរឿងរ៉ាវមិនល្អកើតឡើងជាហូរហែ ក៏ការបញ្ចប់ឆ្នាំបន្សល់ទុកនូវសំណើចខ្លះៗ មុនឆ្នាំបន្ទាប់ចូលមក។ បើចង់ដឹងថា វីដេអូទាំងនេះគួរឲ្យអស់សំណើចយ៉ាងណា សូមទស្សនាទាំងអស់គ្នា៕

https://s9.kh1.co/__image/w=650,h=390,q=100/d8/d869e5781da71ed87a15e977b4f7411ae8035912.png
https://s9.kh1.co/__image/w=650,h=391,q=100/1a/1a432f9d1b185f7eded2a16cb3defec8a9b5f7ac.png
https://s9.kh1.co/__image/w=650,h=387,q=100/26/2637c3befc9fe60b28772cfd2da6bb916ef3a45e.png
វីដេអូទី១
វីដេអូទី២
វីដេអូទី៣
Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T