ស្រលាញ់ក្ងានដូចកូនបង្កើត តែចុងក្រោយត្រូវបោះចោលវិញ ព្រោះអ្នកជិតខាងប្ដឹង

//s9.kh1.co/6e/6ebe87d26bfabaa849d12f0de541f5de23e22dce.jpg
សង្គម

 ២២-វិច្ឆិកា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

ថ្មីៗនេះ បុរសម្នាក់ឈ្មោះថា Sven Kirby អាយុ៣៤ឆ្នាំ រស់នៅក្នុងប្រទេសអង់គ្លេស ត្រូវបានអ្នកជិតខាងប្ដឹង ដោយសារក្ងានចិញ្ចឹមរបស់លោក។

អង់គ្លេស៖ ថ្មីៗនេះ បុរសម្នាក់ឈ្មោះថា Sven Kirby អាយុ៣៤ឆ្នាំ រស់នៅក្នុងប្រទេសអង់គ្លេស ត្រូវបានអ្នកជិតខាងប្ដឹង ដោយសារក្ងានចិញ្ចឹមរបស់លោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា លោក Sven បានទិញក្ងានចំនួនពីរក្បាលកាលពីខែមិថុនា ឆ្នាំ២០២០កន្លងទៅនេះ ក្នុងមួយក្បាលតម្លៃ៤០ផោន (ប្រមាណ៥៣ដុល្លារអាមេរិក) និងដាក់ឲ្យវាដើរដោយសេរីជុំវិញផ្ទះរបស់លោក។ ហើយលោកពិតជាមានអារម្មណ៍រីករាយ និងកក់ក្ដៅ ដែលមានក្ងានទាំងពីរក្បាលរស់នៅជាមួយផងដែរ។

ទន្ទឹមនឹងនេះដែរ មានអ្នកជិតខាងចំនួនពីរនាក់ បានត្អូញត្អែរពីសំឡេងរំខានចេញពីក្ងានរបស់លោក ដែលធ្វើឲ្យលោក ត្រូវបង្ខំចិត្តយកក្ងានដាក់ចូលទៅក្នុងផ្ទះនៅពេលយប់។ បើទោះជាយ៉ាងណាក៏ដោយ លោកបានទទួលលិខិតជូនដំណឹងពីខាងអាជ្ញាធរមូលដ្ឋាន ដោយរៀបរាប់ថា លោកនឹងប្រឈមការផាកពិន័យជាទឹកប្រាក់រហូតដល់ទៅ៥,០០០ផោន (ប្រមាណ៦,៦៥០ដុល្លារអាមេរិក) ប្រសិនបើមិនដោះស្រាយបញ្ហាសំឡេងរំខានចេញពីក្ងាន ក្នុងរយៈពេល២៨ថ្ងៃ។

យ៉ាងណាមិញ ឥឡូវនេះ លោក Sven បានទាក់ទងមនុស្សដែលស្ម័គ្រចិត្តយកក្ងានទៅចិញ្ចឹមរួចរាល់ហើយ ហើយលោកហាក់ដូចជាមានអារម្មណ៍ថា ត្រូវបែកពីកូនបង្កើតរបស់ខ្លួនឯងអីចឹងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

  លោក Sven និងក្ងានទាំងពីរក្បាល
  លោក Sven និងក្ងានទាំងពីរក្បាល
  លោក Sven និងក្ងានទាំងពីរក្បាល
  លោក Sven និងក្ងានទាំងពីរក្បាល
  លោក Sven និងក្ងានទាំងពីរក្បាល
  លោក Sven និងក្ងានទាំងពីរក្បាល
  លោក Sven និងក្ងានទាំងពីរក្បាល
  លោក Sven និងក្ងានទាំងពីរក្បាល
  លោក Sven និងក្ងានទាំងពីរក្បាល
  លោក Sven និងក្ងានទាំងពីរក្បាល
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T