ពិតជាស្រស់ស្អាត ក្រោយកូនស្រីច្បង ពាក់មី តែងខ្លួនក្នុងឈុតបុរាណ

//s9.kh1.co/75/75e47375b2d997ec38c611915311a9eea37ad864.jpg
តារា & កម្សាន្ដ

 ២២-វិច្ឆិកា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

មិនត្រឹមតែមានសមត្ថភាពផ្នែកសិល្បៈប៉ុណ្ណោះទេ តេកូនស្រីច្បង តារាកំប្លែង លោក ពាក់មី ក៏មានសម្រស់ស្រស់ស្អាត ក្រោយតែងខ្លួនស្លៀកនៅឈុតបុរាណបែបនេះ។

ភ្នំពេញ៖ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលតារាកំប្លែងពូកែវោហារស័ព្ទ កំប្លុកកំប្លែង លោក ពាក់មី បានដឹងនាំកូនស្រី ឲ្យឈានជើងចូលវិស័យសិល្បៈ ទន្ទឹមនឹងអាចក្លាយជាតារាសម្ដែងវ័យក្មេង កូនស្រីច្បងតារារូបនេះ ក៏មានទេពកោសល្យ និងសមត្ថភាពផ្នែកសិល្បៈខ្លាំងផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើគិតពីស្នាដៃថតកុនរបស់កូនស្រីតារាកំប្លែងរូបនេះ បានសម្ដែងវិញ មិនតិចរឿងនោះទេ ហើយគ្រប់រឿងកុនដែលក្មេងស្រីរូបនេះលេង សុទ្ធសឹងតែទទួលបានការសរសើរពីសមត្ថភាពដ៏ល្អរបស់នាង ពីទស្សនិកជនជាច្រើននាក់ផងដែរ។ បើងាកមកមើល កូនស្រីតារារូបនេះ នាពេលបច្ចុប្បន្នវិញ ឃើញថា ពេលនេះកុមារីរូបនេះកាន់តែលូតលាស់ធំធាត់ ហើយឆ្លាតជាងមុនគួរឲ្យកត់សម្គាល់។ 

ជាក់ស្ដែង ថ្មីៗនេះ កូនស្រីច្បងលោក ពាក់មី បានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើលគ្រប់គ្នា ក្រោយនាងតុបតែងខ្លួន ស្លៀកនៅឈុតបុរាណបែបកូនសក្រមុំ មើលទៅសឹងតែពេញក្រមុំស្តូកតែម្ដង។ បើក្រឡេកទៅមើលរូបសម្ផស្សវិញ នាងពិតជាមានសម្រស់ស្រស់ស្អាត ឃ្យូតគួរឲ្យស្រលាញ់ខ្លាំង ជាពិសេស មើលមួយភ្លែតទៅ សឹងតែមិនស្គាល់ ដែលនេះជាលើកទីមួយហើយ កុមារីរូបនេះរៀបចំខ្លួនក្នុងឈុតបុរាណយ៉ាងដូច្នេះ៕

សូមទស្សនារូបភាពខាងក្រោម៖ 

លោក ពាក់មី និងកូនស្រី 
លោក ពាក់មី និងកូនស្រី 
កូនលោក ពាក់មី 
កូនលោក ពាក់មី 
កូនលោក ពាក់មី 
កូនលោក ពាក់មី 
កូនស្រី លោក ពាក់មី 
កូនស្រី លោក ពាក់មី 
កូនស្រី លោក ពាក់មី 
កូនស្រី លោក ពាក់មី 
កូនស្រី លោក ពាក់មី 
កូនស្រី លោក ពាក់មី 
កូនស្រី លោក ពាក់មី និងកុមារី យ៉ង ស្រីនីត
កូនស្រី លោក ពាក់មី និងកុមារី យ៉ង ស្រីនីត
កូនស្រី លោក ពាក់មី និងកុមារី យ៉ង ស្រីនីត
កូនស្រី លោក ពាក់មី និងកុមារី យ៉ង ស្រីនីត
កូនស្រី លោក ពាក់មី 
កូនស្រី លោក ពាក់មី 
ពាក់មី
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T