ធ្លាប់មានឈ្មោះល្បីក្នុងប៉ុស្តិ៍លេខ៧យូរហើយ ឥលូវតារាថៃទាំងនេះ សម្រេចចិត្តចាកចេញដោយមិនអាល័យ

//s9.kh1.co/b1/b134ebd21f639c1c735a352e228f5b8ea2a506d1.jpg
តារា & កម្សាន្ដ

 ២២-វិច្ឆិកា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

កាលពីពេលថ្មីៗនេះ តារាសម្ដែង៤នាក់ ដែលធ្លាប់មានឈ្មោះល្បីល្បាញក្នុងប៉ុស្ដិ៍លេខ៧ ទីបំផុតពួកគេបានបញ្ចប់កុងត្រារបស់ពួកគេហើយ ដោយសម្រេចចិត្តចាកចេញពីប៉ុស្តិ៍នេះមិនបន្តកុងត្រាថ្មីទៀតនោះឡើយ។

ថៃ៖ រយៈពេលជាង ១០ឆ្នាំមកនេះ តារាថៃប៉ុន្មាននាក់ខាងក្រោមនេះ សុទ្ធតែធ្លាប់បានសាងភាពល្បីល្បាញរបស់ខ្លួន តាមរយៈខ្សែភាពយន្តល្បីៗជាច្រើន ស្ថិតក្នុងប៉ុស្តិ៍ទូរទស្សន៍លេខ៧ថៃ ដោយមិនដែលផ្លាស់ប្ដូរទ្រនំ ឬគិតថាចង់ចាកចេញពីទីនេះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែដោយឡែក ថ្មីៗនេះខាងក្រុមហ៊ុនទូរទស្សន៍ប៉ុស្តិ៍លេខ ៧ ទើបតែបានបង្ហោះសេចក្ដីប្រកាសមួយជាផ្លូវការយ៉ាងគួរឲ្យភ្ញាក់ផ្អើល ដោយបានបញ្ជាក់យ៉ាងច្បាស់ៗថា តារាសម្តែងល្បីៗលំដាប់ជួរមុខប៉ុន្មាននាក់ខាងក្រោម ពួកគេបានផុតកុងត្រាជាមួយប៉ុស្តិ៍លេខ ៧ ហើយ ។

សេចក្ដីប្រកាសរបស់ប៉ុស្តិ៍លេខ៧
សេចក្ដីប្រកាសរបស់ប៉ុស្តិ៍លេខ៧

ជាមួយគ្នានេះដែរ តារាទាំងប៉ុន្មាននាក់នេះ ក៏មិនបានបន្តកុងត្រាថ្មីទៀតដែរ ដោយសារតែពួកគេចង់ក្លាយខ្លួនទៅជាតារាដែលមានភាពឯករាជ្យ និងមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ្នកណា ដូច្នេះហើយទើបពួកគេបានសម្រេចចិត្តចាកចេញពីទ្រនំចាស់ដោយមិនអាល័យ ទាំងដែលនៅមានរឿងភាគខ្លះកំពុងដំណើរការថតនៅឡើយ និងខ្លះទៀតក៏កំពុងជិតចាក់បញ្ចាំងផងដែរ៕

តារាទាំងនោះមានដូខាងក្រោម៖

១.Sammy Cowell

Sammy Cowell
Sammy Cowell

២.Pimprapa

Pimprapa
Pimprapa

៣.Mint Pechaya

Mint Pechaya
Mint Pechaya

៤.Porshe Saran

Porshe Saran
Porshe Saran
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T