ត្រូវគ្នាឡើងវិញ Peak និង Tod កាន់តែស្វីតជាងមុនទៅទៀត

//s9.kh1.co/48/4820780d02c98075c0bd9db1196867e0d8288f52.jpg
តារា & កម្សាន្ដ

 ២២-វិច្ឆិកា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

ការត្រឡប់មកមានទំនាក់ទំនងស្នេហានឹងគ្នាម្ដងទៀត តារាស្រី Peak Pattarasaya និង មិត្តប្រុស​ លោក Tod Sina កាន់តែបានបង្ហាញពីភាពផ្អែមល្ហែមនឹងគ្នា ដែលធ្វើឲ្យហ្វេនៗកាន់តែរំភើបជំនួស និងរង់ចាំតាមដានពីដំណឹងល្អរបស់អ្នកទាំងពីរ។

ថៃ៖ បន្ទាប់ពីបានវិលត្រឡប់ មកមានទំនាក់ទំនងស្នេហានឹងគ្នាជាថ្មីម្ដងទៀត តារាស្រី Peak Pattarasaya និង មិត្តប្រុស​ លោក Tod Sina ក៏បានធ្វើឲ្យបណ្ដាអ្នកគាំទ្រជាច្រើន ធ្វើការតាមដាន ក៏ដូចជាចង់ឃើញពីសកម្មភាព និងភាពផ្អែមល្ហែម របស់អ្នកទាំងពីរ នៅលើបណ្ដាញសង្គម កាន់តែខ្លាំងឡើងផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេសនោះដែរ ថ្មីៗនេះ តារាស្រី Peak ក៏មិនបានធ្វើឲ្យហ្វេនៗទាំងនោះខកបំណងនោះទេ ដោយបានចេញមកបង្ហោះរូបភាព ជាមួយនឹងគូស្នេហ៍របស់ខ្លួន បង្ហាញកាយវិកាយឱបគ្នាយ៉ាងស្អិតរមួត ព្រមទាំងមានបាច់ផ្កាធំជាប់នឹងដៃ ដែលពោរពេញដោយភាពផ្អែមល្ហែម និងរ៉ូមែនទិកយ៉ាងខ្លាំង ។ 

លើសពីនេះទៅទៀត នាងថែមទាំងបានបង្ហោះសារ បង្ហាញពីអារម្មណ៍ ដែលមានតែពាក្យ ស្រលាញ់ នៅក្នុងនោះ ឲ្យហ្វេនៗដែលបានអានហើយ ចង់លើសជាតិស្ករ ជំនួសអ្នកទាំងពីរ ក៏ដូចជា បានចូលមកបញ្ចេញមតិលេងសើច និងសង្ឃឹមថា ការវិលត្រឡប់មកវិញលើកនេះ អ្នកទាំងពីរនឹងអាចមានដំណឹងល្អសម្រាប់បណ្ដាអ្នកគាំទ្រជាច្រើន ថែមទៀត៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

Peak និង គូស្នេហ៍
Peak និង គូស្នេហ៍
Peak និង គូស្នេហ៍
Peak និង គូស្នេហ៍
Peak និង គូស្នេហ៍
Peak និង គូស្នេហ៍
Peak និង គូស្នេហ៍
Peak និង គូស្នេហ៍
Peak និង គូស្នេហ៍
Peak និង គូស្នេហ៍
Peak និង គូស្នេហ៍
Peak និង គូស្នេហ៍
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T