ក្រុមអ្នកវិទ្យាសាស្ត្ររកឃើញផូស៊ីលដាយណូស័រ​ ដែល​​ប្រយុទ្ធគ្នាដល់ស្លាប់កាលពី​ ៦៧លានឆ្នាំមុន (មានវីដេអូ)

//s9.kh1.co/da/da46df3469479c108bd24220fd91dce8da038274.jpg
សង្គម

 ២១-វិច្ឆិកា-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

​ក្រុមអ្នកវិទ្យាសាស្ត្រ បានរកឃើញផូស៊ីលពេញលក្ខណៈដំបូងគេបំផុតរបស់ដាយណូស័រ Tyrannosaurus rex ឬ T-Rex ដែលត្រូវបានកប់នៅក្នុងដីល្បាប់​ បន្ទាប់ពី​ប្រយុទ្ធគ្នាដល់ស្លាប់ជាមួយពូជដាយណូស័រ Triceratops ​កាលពី ៦៧ លានឆ្នាំមុន​

បរទេស៖ ​ក្រុមអ្នកវិទ្យាសាស្ត្រ បានរកឃើញផូស៊ីលពេញលក្ខណៈដំបូងគេបំផុតរបស់ដាយណូស័រ Tyrannosaurus rex ឬ T-Rex ដែលត្រូវបានកប់នៅក្នុងដីល្បាប់​ បន្ទាប់ពី​ប្រយុទ្ធគ្នាដល់ស្លាប់ជាមួយពូជដាយណូស័រ Triceratops ​កាលពី ៦៧លានឆ្នាំមុន​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​ទម្រង់សាកសព ស្នាមលើស្បែក និងរបួស រួមទាំងធ្មេញរបស់ដាយណូស័រ T-Rex ដែលជាប់នៅក្នុងខ្លួន​ដាយណូស័រ Triceratops គឺគេនៅតែអាចពិនិត្យឃើញ បើទោះជាវាមាន​អាយុកាលរាប់សិបលានឆ្នាំក្តី។

ផូស៊ីលដាយណូស័រ T-Rex និង Triceratops ត្រូវបានឃើញ​នៅឆ្នាំ២០០៦ ក្នុងរដ្ឋ Montana សហរដ្ឋអាមេរិក ដោយក្រុមអ្នកប្រមាញ់​ផូស៊ីលជំនាញ។ ប៉ុន្តែផូស៊ីលទាំងនេះ គឺមានមនុស្សតិចតួចណាស់ ដែលអាចមានឱកាសបានឃើញវា។

គួរជម្រាបថា ដំណើរការធ្វើកំណាយគ្រោងឆ្អឹងដាយណូស័រទម្ងន់ ១៤តោន​នេះ ត្រូវបានធ្វើឡើងអស់រយៈពេលជាច្រើនឆ្នាំ ដោយអង្គការមិនរកប្រាក់ចំណេញនៃសារមន្ទីរវិទ្យាសាស្ត្រធម្មជាតិ North Carolina ៕

https://s9.kh1.co/__image/w=650,h=434,q=100/6a/6a0243ef1d6a9c54cddce0a869f5f780143c7d5c.jpg
https://s9.kh1.co/__image/w=650,h=433,q=100/87/87b0ef3f9fc9826f981dab8127f07d5de0e0a2ee.jpg
https://s9.kh1.co/__image/w=650,h=434,q=100/12/12e4e7410f0e33de88aefa80a13c46b951f123d8.jpg
https://s9.kh1.co/__image/w=650,h=311,q=100/c1/c1511322960bc15aafb9a16e85d4b44fc10db1b8.jpg
វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T