ក្រៅពី Min Pechaya ក៏មានតារា ៣ រូបទៀត ត្រៀម​ចេញ​​ពី​ប៉ុស្តិ៍​លេខ​៧ ក្នុង​ពេល​ឆាប់ៗដែរ

//s9.kh1.co/0c/0ce42c86b3ee0435da8f317cd22094a8596855fc.jpg
នារី

 ២២-វិច្ឆិកា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

ក្រៅពី Min Pechaya ក៏មានតារាចំនួន ៣ រូបទៀតត្រៀមនឹងចេញពីប៉ុស្តិ៍ទូរទស្សន៍លេខ៧ ក្នុងពេលឆាប់ៗនេះ !

ថៃ៖ កាលពីថ្មីៗនេះស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៧ បានប្រកាសជាផ្លូវការឲ្យដឹងថាសម្រាប់កិច្ចសន្យា និងកិច្ចកុងត្រា​របស់​តារាប្រុសស្រីចំនួន ៤ រូបមានដូចជា Porshe Saran, Pim Pimprapa, Min Pechaya និង Sammy Cowell នឹងបញ្ចប់នៅចុងឆ្នាំ ២០២០ នេះហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើតាមដឹងសម្រាប់តារាទាំង ៤ រូបនេះ គឺសម្រេចចិត្តនឹងមិនបន្តកុងត្រាថ្មីជាមួយនឹងប៉ុស្តិ៍ទូរទស្សន៍នេះបន្តទៀតឡើយ គឺពួកគេនឹងក្លាយទៅជាតារាសម្តែងបែបឯករាជ្យ ដោយមិនជាប់កុងត្រាជាមួយផលិតកម្ម ឬប៉ុស្តិ៍ណាមួយឡើយ។

តួយ៉ាងសម្រាប់ Porshe Saran ទើបនឹងបញ្ចប់ការថតរឿងភាគថ្មីមួយដែលមានចំណងជើងថា «Wong Wien Huajai» ជាមួយនឹងតារាស្រី Now Tisanart។ ហើយរឿងនេះនឹងចាក់បញ្ចាំងនៅដើមឆ្នាំ ២០២១ នេះហើយ។

ទន្ទឹមនឹងនេះដែរ Sammy Cowell ក៏កំពុងថតរឿងភាគថ្មីចំនួន ២ គឺរឿង «Talay Luang» និងរឿង «Plerng Prissana» សម្រាប់ប៉ុស្តិ៍លេខ៧។

រីឯ Min Pechaya ក៏កំពុងថតរឿងភាគថ្មីមានចំណងជើងថា «Rarng Ruk Prang Jai» ជាមួយលោក Ko Vasin ផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ ៖ 

Min Pechaya
Min Pechaya
Pim Pimprapa
Pim Pimprapa
Porshe Saran
Porshe Saran
Sammy Cowell  
Sammy Cowell  
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T