គោចម្លែកកើតមកមានជើង៥ ដុះចេញពីឆ្អឹងខ្នង១ កំពុងធ្វើឲ្យអ្នកស្រុកជ្រួលច្របល់ ទៅចោមរោមមើល (មានវីដេអូ)

//s9.kh1.co/36/369c629c86869cd3539071ee8e33dbe4b3d1375d.jpg
សង្គម

 ២១-វិច្ឆិកា-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

សត្វគោដ៏ចម្លែកមួយក្បាល ដែលកើតមកមានជើង៥ ដោយដុះចេញពីឆ្អឹងខ្នង១បន្ថែម កំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រជាជនក្នុងភូមិ ដែលស្ថិតនៅខេត្ដ Shaanxi ប្រទេសចិន

ចិន៖ សត្វគោដ៏ចម្លែកមួយក្បាល ដែលកើតមកមានជើង៥ ដោយដុះ១បន្ថែមចេញពីឆ្អឹងខ្នង បានធ្វើឲ្យអ្នកភូមិងឿងឆ្ងល់គ្រប់គ្នា និងកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់ប្រជាជន រស់នៅខេត្ដ Shaanxi ប្រទេសចិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គោសម្បុរខ្មៅលាយ.សដ៏កម្រនេះ មានទម្ងន់ប្រហែល១០គីឡូក្រាមតែប៉ុណ្ណោះ នៅពេលវាកើតមកដំបូង ប៉ុន្ដែបន្ទាប់ពីម្ចាស់របស់វាមើលថែយ៉ាងយកចិត្ដទុកដាក់អស់រយៈពេលខែមកនេះ វាកើនទម្ងន់ដល់ជាង១០០គីឡូក្រាមហើយ។

លោក Zhao ដែលត្រូវជាម្ចាស់បានឲ្យដឹងថា ក្នុងចំណោមជើងទាំង៥ ជើងដែលដុះចេញពីឆ្អឹងខ្នង១​នេះ ក៏អាចកម្រើកបានដែរនៅពេលយើងប៉ះវា។ ហើយទន្ទឹមនឹងនេះ លោកក៏មានការព្រួយបារម្ភផងដែរ ដោយសារតែអ្នកភូមិកាន់តែច្រើនទៅៗ បានមកចោមរោមមើល បន្ទាប់ពីពួកគេដឹងដំណឹងនេះតៗគ្នា។

ជុំវិញករណីនេះដែរ លោក Liu Beizhan អ្នកជំនាញផ្នែកចិញ្ចឹមសត្វ បានព្យាយាមពន្យល់អ្នកស្រុកឲ្យឈប់ភិតភ័យ ចំពោះសត្វគោកម្រនេះ ដោយលោកបានហៅភាពមិនប្រក្រតីនៃអវយវៈនេះថា Polymelia ឬហៅម៉្យាងទៀតថា អវយវៈបន្ថែម (Extra limbs) គឺជាជំងឺដ៏ចម្លែក និងកម្របំផុត។

តួយ៉ាង យោងតាមការសិក្សាឆ្នាំ២០០២ គេប៉ាន់ប្រមាណថា ក្នុងចំណោមសត្វគោចំនួន សែនក្បាលទូទាំងពិភពលោក មានមិនដល់ក្បាលផង ដែលកើតមកមានអវយវៈលើសបែបនេះ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

គោដែលកើតមកមានជើង៥
គោដែលកើតមកមានជើង៥
គោដែលកើតមកមានជើង៥
គោដែលកើតមកមានជើង៥
គោដែលកើតមកមានជើង៥
គោដែលកើតមកមានជើង៥
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T