ឲ្យហេតុ ដូចលាគ្នា! រំជួលចិត្ត ក្រោយអានសារ គូស្នេហ៍ បុរសជិះម៉ូតូធំ ដែលគ្រោះថ្នាក់ស្លាប់ថ្ងៃនេះ

//s9.kh1.co/a0/a01083d2667bc0518a281312c82d063100bb21e0.jpg
តារា & កម្សាន្ដ

 ២១-វិច្ឆិកា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

រំជួលចិត្ត ក្រោយអានសារ គូស្នេហ៍ បុរសជិះម៉ូតូធំ ដែលគ្រោះថ្នាក់ស្លាប់ថ្ងៃនេះ និងធ្វើឲ្យមហាជនក្តុកក្តួលខ្លាំង ព្រោះនេះជាថ្ងៃ anniversary ពួកគេផងដែរ

កំពង់ធំ៖ នៅក្នុងថ្ងៃនេះមានហេតុការណ៍ដ៏រន្ធត់ខ្លាំង និងភ្ញាក់ផ្អើលពេញបណ្តាញសង្គម ក្រោយអ្នកជិះម៉ូតូធំម្នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍ ខណៈពេលដែលជិះនៅក្នុងដំណើរ ក្នុងកម្មវិធី 6th Anniversary Of ETF ទៅខេត្តសៀមរាប បានបាត់បង់ជីវិត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងហេតុការណ៍នេះដែរ ឃើញថាអាខោនហ្វេសប៊ុកឈ្មោះ Suong Sothea ជិះ​Yamaha R1​ ដែលគោលដៅជិះពី​ភ្នំពេញឆ្ពោះ​ទៅខេត្តសៀមរាប​ បានគ្រោះថ្នាក់បុកគ្នាជាមួយនឹងម៉ូតូគ្រូ​បង្រៀន​ម្នាក់​ ដោយបានជិះ​ម៉ូតូ​Dream​ បុកគ្នា​​នៅ​ខាង​មុខ​វត្ត​ទួលវិហារ​ ស្រុក​សន្ទុក​ ខេត្ត​កំពង់​ធំ​ ដោយបានស្លាប់​ទាំង​សង​ខាងផងដែរ។ ក្រោយពីបានទទួលដំណឹងនេះ មហាជនជាច្រើនពិតជាក្តុកក្តួល និងសោកស្តាយយ៉ាងខ្លាំង ចំពោះគ្រួសារសពរបស់អ្នកទាំង២។

យ៉ាងណាមិញអ្វីដែលកាន់តែចាប់អារម្មណ៍ និងធ្វើឲ្យអ្នកលេងបណ្តាញសង្គមនាំគ្នារំជួលចិត្តនោះគឺ មុនពេលស្លាប់គូស្នេហ៍បុរសដែលជាអ្នកបើកម៉ូតូYamaha R1​ បានស្លាប់នោះ បានបង្ហោះសារបង្ហាញក្តីបារម្ភ ពាក្យពេចន៍ជូនពរជាច្រើននៅពេលទៅដំណើរកម្សាន្តមួយនេះ ដោយមើលទៅហាក់ដូចជាការលាគ្នាចុងក្រោយយ៉ាងដូច្នេះ។

លើសពីនេះទៅទៀត ថ្ងៃដែលបុរសម្នាក់នេះបានបាត់បង់ជីវិត ក៏ជាថ្ងៃគម្រប់ខួបស្នេហារបស់អ្នកទាំង២ផងដែរ ទាំងនេះដែលធ្វើឲ្យអ្នកលេងបណ្តាញសង្គមពិតជាក្តុកក្តួលយ៉ាងខ្លាំង ខណៈពេលដែលខាងស្រី ដង្ហើយហៅខាងប្រុសមកវិញ៕

អ្នកបើកម៉ូតូYamaha R1​ បានស្លាប់
អ្នកបើកម៉ូតូYamaha R1​ បានស្លាប់
អ្នកបើកម៉ូតូYamaha R1​ បានស្លាប់
អ្នកបើកម៉ូតូYamaha R1​ បានស្លាប់
អ្នកបើកម៉ូតូYamaha R1​ បានស្លាប់ និងគូស្នេហ៍
អ្នកបើកម៉ូតូYamaha R1​ បានស្លាប់ និងគូស្នេហ៍
អ្នកបើកម៉ូតូYamaha R1​ បានស្លាប់ និងគូស្នេហ៍
អ្នកបើកម៉ូតូYamaha R1​ បានស្លាប់ និងគូស្នេហ៍
សាររបស់គូស្នេហ៍ អ្នកបើកម៉ូតូYamaha R1​ បានស្លាប់
សាររបស់គូស្នេហ៍ អ្នកបើកម៉ូតូYamaha R1​ បានស្លាប់
សាររបស់គូស្នេហ៍ អ្នកបើកម៉ូតូYamaha R1​ បានស្លាប់
សាររបស់គូស្នេហ៍ អ្នកបើកម៉ូតូYamaha R1​ បានស្លាប់
អ្នកបើកម៉ូតូYamaha R1​ បានស្លាប់
អ្នកបើកម៉ូតូYamaha R1​ បានស្លាប់
ហេតុការណ៍គ្រោះថ្នាក់
ហេតុការណ៍គ្រោះថ្នាក់
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T