តារាងឈ្មោះសិល្បករកំពូលទាំង១០ ជាប់ក្នុងកម្មវិធី Melon Music Awards ឆ្នាំ២០២០

//s9.kh1.co/7c/7ca9beaedd665671cf02b229ce9f8637174f2147.jpg
តារា & កម្សាន្ដ

 ២១-វិច្ឆិកា-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

កម្មវិធី Melon Music Awards ២០២០ ប្រកាសឈ្មោះសិល្បករកំពូលទាំង ១០ ដែលទទួលបានការគាំត្រច្រើនជាងគេ ហើយជាប់នៅក្នុងតារាឆ្នាំនេះ!

កូរ៉េខាងត្បូង​ ៖ កម្មវិធី Melon Music Awards ២០២០​ ទើបតែបានប្រកាសជាផ្លូវការ នូវកំពូលតារាទាំង ១០ ដែលមានវត្តមាននៅក្នុងឆ្នាំនេះ ជារៀងរាល់ឆ្នាំកម្មវិធី Melon Music Awards​ នេះ តែងតែប្រគល់ពានរង្វាន់ដល់សិល្បករ ដែលមានប្រជាប្រិយភាពបំផុតទាំង ១០ រូប នៅលើវេទិការតន្ត្រី Melon ផ្ទាល់ ចំណាត់ថ្នាក់ទាំង ១០ នេះគឺផ្អែកលើ ការបោះឆ្នោតគាំទ្រ តាមប្រព័ន្ធអ៊ិនធើណែត និងពិន្ទុនៃការផ្សាយរបស់តារាងពិន្ទុ Melon ជាដើម។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ រាប់ចាប់ផ្តើមពីថ្ងៃនេះដល់ថ្ងៃទី ២១ ខែវិច្ឆិកា កម្មវិធី MMA ២០២០ នេះនឹងចាប់ផ្តើមបោះឆ្នោតតាមប្រព័ន្ធអ៊ិនធឺណេត សម្រាប់ប្រភេទនីមួយៗរួមមាន «Best Song» «Best Artist»  «Best Album»  «Rookie Of The Year»  «Popularity Award» និងមានប្រភេទជាច្រើនទៀត សម្រាប់អ្នកដែលប្រើប្រាស់កម្មវិធី Melon ទាំងអស់ធ្វើបោះឆ្នោត។

ចំណាត់ថ្នាក់សិល្បករកំពូលទាំង ១០ នៅឆ្នាំនេះ មានដូចខាងក្រោម បើរៀបតាមលំដាប់អក្សររបស់កូរ៉េ ៖

១. តារាចម្រៀងប្រុស លោក Kim Ho Joong

Kim Ho Joong
Kim Ho Joong

២. ក្រុមតារាចម្រៀង BTS

BTS
BTS

៣. តារាចម្រៀងស្រី កញ្ញា Baek Ye Rin

Baek Ye Rin
Baek Ye Rin

៤. តារាចម្រៀងប្រុសលោក Baekhyun សមាជិកក្រុម EXO

Baekhyun
Baekhyun

៥. តារាចម្រៀងស្រី កញ្ញា IU

IU
IU

៦. ក្រុមតារាចម្រៀងស្រី Oh My Girl

Oh My Girl
Oh My Girl

៧. តារាចម្រៀងប្រុស លោក Lim Young Woong

 Lim Young Woong
 Lim Young Woong

៨. តារាចម្រៀងប្រុស លោក Zico

Zico
Zico

៩.​ ក្រុមតារាចម្រៀងស្រី BLACKPINK

BLACKPINK
BLACKPINK

១០. ក្រុមតារាចម្រៀងស្រី IZ*ONE

IZ*ONE
IZ*ONE

អ្វីដែលកាន់តែពិសេសនោះ រហូតមកដល់ពេលនេះសិល្បកររួមមានក្រុម BTS  លោក Youngtak និងលោក Lim Young Woong ត្រូវបានគេបញ្ជាក់ថា ជាសិល្បករដែលបានចូលរួមសម្តែងសម្រាប់រាត្រីដ៏សំខាន់នៃ Melon Music Awards ២០២០ នេះ នៅថ្ងៃទី ៥ ខែធ្នូ ។ បើសិនជាគ្មានអ្វីជាឧបសគ្គរារាំងទេ ក្នុងឆ្នាំនេះ MMA 2020 នឹងត្រូវបានធ្វើឡើងយ៉ាងពិសេស សម្រាប់ MMA WEEK ដែលមានរយៈ ៣ថ្ងៃជាប់គ្នា ដោយការសម្តែងនឹងមានមាតិកាប្លែកៗជាច្រើន ចាប់ពីថ្ងៃទី ២-៥ ខែឆ្នូ ហើយកម្មវិធីប្រគល់ពានរង្វាន់ នឹងបញ្ចប់នៅសប្តាហ៍នោះថ្ងៃទី ៥ ខែធ្នូ វេលាម៉ោង ៧ ល្ងាច KST ៕

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T