កូនប្រុសច្បងរបស់លោក Trump ម្នាក់ទៀតហើយបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩

//s9.kh1.co/77/778f4cb3ba41a7f837c4cf44f579f5b72605f94b.jpg
សង្គម

 ២១-វិច្ឆិកា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃសុក្រថាលោក Donald Trump Jr. ដែលជាកូនប្រុសច្បងរបស់ប្រធានាធិបតីអាមេរិក Donald Trump បានធ្វើតេស្ត៍វិជ្ជមានចំពោះជំងឺ COVID-១៩

វ៉ាស៊ីនតោន៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃសុក្រថាលោក Donald Trump Jr. ដែលជាកូនប្រុសច្បងរបស់ប្រធានាធិបតីអាមេរិក Donald Trump បានធ្វើតេស្តវិជ្ជមានចំពោះជំងឺ COVID-១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកនាំពាក្យរបស់លោក Trump Jr. បាននិយាយថា "លោក Trump Jr. បានធ្វើតេស្តវិជ្ជមានចំពោះវីរុសកូរ៉ូណានៅដើមសប្តាហ៍នេះ ហើយត្រូវបានស្នាក់នៅដាច់ដោយឡែកនៅក្នុងផ្ទះរបស់គាត់ចាប់តាំងពីលទ្ធផលបានចេញ"។

អ្នកនាំពាក្យរូបនេះបាននិយាយថា "គាត់មានរោគសញ្ញានៃជំងឺនេះទាំងស្រុង ហើយរហូតមកដល់ពេលនេះហើយគាត់កំពុងអនុវត្តតាមគោលការណ៍ណែនាំខាងវេជ្ជសាស្រ្តទាំងអស់នៃជំងឺ COVID-១៩" ។

  លោក Donald Trump Jr.
  លោក Donald Trump Jr.

លោក Trump Jr. គឺជាកូនទី ២ នៃកូនៗរបស់លោកប្រធានាធិបតីដែលបានធ្វើតេស្តវិជ្ជមានចំពោះជំងឺ COVID-១៩ ដោយរួមទាំងលោក Barron Trump អាយុ ១៤ ឆ្នាំកាលពីដើមខែតុលាផងនោះ។

គួររំលឹកផងដែរថា លោកប្រធានាធិបតី Donald Trump និងលោកស្រី Melania Trump ក៏បានធ្វើតេស្តវិជ្ជមានសម្រាប់ជំងឺ COVID-១៩ កាលពីខែមុនផងដែរ៕

  លោក Donald Trump Jr. និង ភរិយា
  លោក Donald Trump Jr. និង ភរិយា
  លោក Barron Trump វ័យ ១៤  ដែលបានឆ្លងជំងឺ COVID-១៩ ផងដែរ
  លោក Barron Trump វ័យ ១៤  ដែលបានឆ្លងជំងឺ COVID-១៩ ផងដែរ

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ

Sin Samphors
ព្រះនាង តូច (C)

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ១១ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T