រុស្ស៊ី៖ ថ្មីៗនេះ សុនខដ៏ក្លាហានមួយក្បាល បានប្ដូរជីវិតទៅជួយសង្គ្រោះអ្នកជំងឺ ៤នាក់ ពីមជ្ឈមណ្ឌលថែទាំសុខភាពរុស្ស៊ីមួយក្នុងតំបន់ Leningrad បន្ទាប់ពីវាបានរត់ចូលអគារដើម្បីផ្តល់សញ្ញាឲ្យអ្នកនៅខាងក្នុងបានដឹងអំពីគ្រោះថ្នាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅក្នុងហេតុការណ៍នោះ អ្នកជំងឺនៃមជ្ឈមណ្ឌលថែទាំសុខភាពឯកជនទាំង ៤នាក់ ត្រូវក្រុមអ្នកពន្លត់អគ្គិភ័យធ្វើការជម្លៀសចេញបានដោយសុវត្ថិភាព ខណៈសុនខផើមឈ្មោះ Matilda ត្រូវបានជួយសង្គ្រោះក្រោយគេ ដោយអ្នកស្ម័គ្រចិត្ដពីរនាក់ គឺនាង Elena Kalinina និងលោក Alexander Tsinkevich។
បច្ចុប្បន្ននេះ Matilda កំពុងទទួលការព្យាបាល បន្ទាប់ពីរលាកភ្លើងធ្ងន់ធ្ងរ និងសន្លប់ដោយសារចំហាយកាបូនម៉ូណូអុកស៊ីត (Carbon monoxide) កំឡុងពេលអគ្គីភ័យឆាប់ឆេះ។
យ៉ាងណាមិញ ក្រុមអ្នកការពារសត្វនៅជម្រក Vasilek ក្នុងទីក្រុង Saint Petersburg ដែលកំពុងព្យាបាល បាននិយាយថា Matilda រលាកមុខ ក និងពោះធ្ងន់ធ្ងរ ហើយវាត្រូវបានអ្នកឯកទេសមើលថែ និងពិនិត្យកូននៅក្នុងពោះយ៉ាងយកចិត្ដទុកដាក់ ដោយកូនៗរបស់វានៅតែមានជីវិត និងកំពុងលូតលាស់បានល្អផងដែរ។
តែទោះជាយ៉ាងណា Matilda នឹងមិនអាចបំបៅកូនរបស់វាបានទេ បន្ទាប់ពីដោះរបស់វាត្រូវរលាកភ្លើងធ្ងន់ធ្ងរពេក៕
សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖





