​រុស្ស៊ីដាក់ទោសបុរសម្នាក់ ឱ្យជាប់ពន្ធនាគារ១៣ឆ្នាំ ពីបទព្យាយាម​ទម្លាយអាថ៌កំបាំង​ ទៅភ្នាក់ងារ​ស៊ើប​ការសម្ងាត់អាមេរិក

//s9.kh1.co/82/82a817a3fc458ecc2c7662ed005039f0355a8f9e.jpg
សង្គម

 ២០-វិច្ឆិកា-២០២០ ៤ល្ងាច · ៥ ឆ្នាំមុន

​តុលាការរុស្ស៊ី​សម្រេចផ្តន្ទាទោសបុរសម្នាក់ឱ្យជាប់ពន្ធនាគារ ១៣ឆ្នាំ ពីបទព្យាយាម​ទម្លាយអាថ៌កំបាំង​កងអង្គភាព​នាវាភាគខាង​ជើង (Northern Fleet) របស់រុស្ស៊ីទៅ​ឱ្យទីភ្នាក់ងារស៊ើបការណ៍ ​CIA អាមេរិក

ម៉ូស្គូ៖ ទីភ្នាក់ងារ​សន្តិសុខ​សហព័ន្ធ​​រុស្ស៊ី ​FSB បានឱ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេសរុស្ស៊ី​សម្រេចផ្តន្ទាទោសបុរសម្នាក់ឱ្យជាប់ពន្ធនាគារ ១៣ឆ្នាំ ពីបទព្យាយាម​ទម្លាយអាថ៌កំបាំង​កងអង្គភាព​នាវាភាគខាង​ជើង (Northern Fleet) របស់រុស្ស៊ី ទៅ​ឱ្យទីភ្នាក់ងារស៊ើបការណ៍ ​CIA អាមេរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទីភ្នាក់ងារ FSB បាន​គូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា តុលាការ​រុស្ស៊ីនៅទីក្រុង Bryansk ភាគនិរតី​រដ្ឋធានីម៉ូស្គូបានរកឃើញថា លោក Yuri Eschenko មានទោស​ក្បត់ជាតិកាលពីថ្ងៃទី១៧ ខែវិច្ឆិកា និងត្រូវបានកាត់ទោស​ដាក់ពន្ធនាគារ​សុវត្ថិភាពខ្ពស់ រយៈពេល​ ១៣ឆ្នាំ។

លោក Eschenko ដែលធ្វើការនៅតំបន់ សេវែរ៉ូម៉ូសក៍ (Severomorsk) ក្នុងមុខតំណែងជាអ្នកកាន់ប្រព័ន្ធវិទ្យុអេឡិចត្រូនិច ​នៅលើ​នាវាកងអង្គភាព​ Northern Fleet បានសារភាពកំហុសខ្លួន ហើយក៏បាននិយាយថា ​លោកពិតជាសោកស្តាយចំពោះអ្វីដែល​បានធ្វើ។  

គួរជម្រាបថា លោក Eschenko ត្រូវទីភ្នាក់ងារ FSB រកឃើញ ថាបានលួចចម្លង​ឯងសារសំងាត់ទាក់ទងទៅនឹងប្រព័ន្ធអាវុធ ដែលកងអង្គភាព​ Northern Fleet ប្រើប្រាស់ ចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៧ ក្នុងគោលបំណងលក់ព័ត៌មានទៅឱ្យភាគីទីបី។ ហើយ​នៅខែកក្កដា ឆ្នាំ២០១៩ លោកត្រូវបានឃាត់ខ្លួននៅតំបន់សេវែរ៉ូម៉ូសក៍ ខណៈពេលព្យាយាមទាក់ទងជាមួយទីភ្នាក់ងារស៊ើបការណ៍ CIA អាមេរិក ដើម្បីផ្តល់ព័ត៌មានសម្ងាត់៕

https://s9.kh1.co/__image/w=650,h=366,q=100/08/08b3b99f926eb251d32ade3b946582f9322d59fb.jpg
https://s9.kh1.co/__image/w=650,h=366,q=100/18/1839b591e37c456824c9635246e59b08e641f0c7.jpg
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T