អបអរសារទរ! តារាសម្តែងស្រីកូរ៉េ Kang Sora នឹងក្លាយជាអ្នកម៉ាក់គេឆាប់ៗនេះ

//s9.kh1.co/59/598674e9fcdf184342c35b4544ae11ca41f824ba.jpg
តារា & កម្សាន្ដ

 ២០-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

ស្ងាត់ៗ តារាសម្តែងស្រី Kang Sora ប្រកាសថា នឹងស្វាគមន៍កូនលើកដំបូង នៅខែមេសាខាងមុខនេះ!

កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា យោងតាមសារព័ត៌មាន MyDaily បានរាយការណ៍ថាមានរឿងគួរឲ្យភ្ញាក់ផ្អើល ដែលតារាសម្តែងស្រី Kang Sora បានប្រកាសថាខ្លួន កំពុងតែមានផ្ទៃពោះកូនដំបូងរបស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើតាមគេហទំព័រ MyDaily បានឱ្យដឹងថា កាលបរិច្ឆេទកំណត់ថ្ងៃសម្រាក អាចនឹងនៅខែមេសាឆ្នាំ ២០២១ខាងមុខ។

គួរបញ្ជាក់ផងដែរថា Kang Sora បានរៀបការជាមួយគូដណ្តឹងរបស់នាងដោយស្ងាត់ៗ កាលពីថ្ងៃទី ២៩ ខែសីហា ដែលស្វាមីរបស់តារាស្រីរូបនេះ មិនមែនអ្នកធ្វើការនៅក្នុងឧស្សាហកម្មកម្សន្តនោះទេ។ 

យ៉ាងណាមិញ ផលិតកម្ម Plum ក៏បានបញ្ជាក់ថា ពួកគេនឹងមិនបង្ហាញព័ត៌មានលំអិតបន្ថែមទៀតនោះទេ ដើម្បីការពារភាពឯកជនរបស់តារាស្រីរូបនេះ គ្រាន់តែគេបានបញ្ជាក់ថា ស្វាមីរបស់ Kang Sora ជាវេជ្ជបណ្ឌិតកូរ៉េម្នាក់ មានអាយុច្រើនជាងនាងដល់ទៅ ៨ ឆ្នាំ៕

សូមអបអរសាទរដល់ Kang So Ra និងក្រុមគ្រួសាររបស់នាងផងដែរ!

Kang Sora
Kang Sora
Kang Sora
Kang Sora
Kang Sora
Kang Sora
Kang Sora
Kang Sora
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T