អុញ! តាមពិតទៅ បុរសដែលមានដុំអាចម៍ផ្កាយធ្លាក់ចំដំបូលផ្ទះ មិនបានក្លាយជាសេដ្ឋី ដូចដែលសារព័ត៌មានបានចុះផ្សាយទេ

//s9.kh1.co/fc/fcfc74640f1307b1a0f186a35f10895473f5439d.jpg
សង្គម

 ២០-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

លោក Joshua បានចេញមុខ ច្រានចោលព័ត៌មានមិនពិត និងបកស្រាយពីចំនួនទឹកប្រាក់ពិតប្រាកដ ដែលលោកទទួលបានពីការលក់ដុំអាចម៍ផ្កាយ។

ឥណ្ឌូណេស៊ី៖ ជឿជាក់ថា កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ ប្រិយមិត្តអ្នកអានប្រាកដជាបានជ្រាបមកហើយ នូវព័ត៌មានដែលទាក់ទងទៅនឹង បុរសជនជាតិឥណ្ឌូណេស៊ីម្នាក់ឈ្មោះថា Joshua Hutagulung វ័យ៣៣ឆ្នាំ មានអាជីពជាអ្នកធ្វើមឈូស បានក្លាយជាសេដ្ឋីក្នុងមួយពព្រិចភ្នែក បន្ទាប់ពីមានអាចម៍ផ្កាយមួយដុំ បានធ្លាក់ចំដំបូលផ្ទះរបស់លោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហើយតាមបណ្ដាសារព័ត៌មានស្ទើរតែគ្រប់ទិសទី បានចុះផ្សាយថា លោក Joshua បានលក់ដុំអាចម៍ផ្កាយ ដោយទទួលបានប្រាក់ចំនួន២៦ពាន់លានរូពី (ប្រមាណ១.៨លានដុល្លារអាមេរិក)។ តែយ៉ាងណាក្ដី កាលពីថ្ងៃពុធទី១៨ ខែវិច្ឆិកានេះ លោកបានចេញមុខបកស្រាយថា លោកមិនបានក្លាយជាសេដ្ឋី ដូចដែលបណ្ដាសារព័ត៌មានបានចុះផ្សាយឡើយ ដោយលោកបានលក់ដុំអាចម៍ផ្កាយទៅឲ្យបុរសម្នាក់ឈ្មោះថា Jay Piatek ដែលជាអ្នកចូលចិត្តប្រមូលទិញរបស់របរ.មកពីសហរដ្ឋអាមេរិក ក្នុងតម្លៃត្រឹមតែ២០០លានរូពីប៉ុណ្ណោះ (ប្រមាណ១៤,០០០ដុល្លារអាមេរិក)។ ហើយលោកក៏បានទទួលប្រាក់បន្ថែមចំនួន១៤លានរូពី (ប្រមាណ៩៩០ដុល្លារអាមេរិក) សម្រាប់ជួសជុលដំបូលផ្ទះឡើងវិញផងដែរ។

យ៉ាងណាមិញ ប្រាក់ដែលលោក Joshua ទទួលបានទាំងប៉ុន្មាន លោកបានយកទៅផ្គត់ផ្គង់ជីវភាពគ្រួសារ ជួយសហគមន៍ កុមារកំព្រា និងព្រះវិហារ។ ហើយហេតុការណ៍ដុំអាចម៍ផ្កាយទម្ងន់២.១គីឡូក្រាម ធ្លាក់ចំដំបូលផ្ទះរបស់លោក បានកើតឡើងតាំងពីថ្ងៃទី០១ ខែសីហាម៉្លេះ ដោយគេជឿជាក់ថា ដុំអាចម៍ផ្កាយនេះ មានអាយុកាល៤,៥០០លានឆ្នាំឯណោះ៕

សូមទស្សនារូបភាពខាងក្រោម៖

លោក Joshua និងដុំអាចម៍ផ្កាយ
លោក Joshua និងដុំអាចម៍ផ្កាយ
លោក Joshua និងដុំអាចម៍ផ្កាយ
លោក Joshua និងដុំអាចម៍ផ្កាយ
ដំបូលផ្ទះដែលធ្លុះដោយសារដុំអាចម៍ផ្កាយ
ដំបូលផ្ទះដែលធ្លុះដោយសារដុំអាចម៍ផ្កាយ
ដុំអាចម៍ផ្កាយ
ដុំអាចម៍ផ្កាយ
ដុំអាចម៍ផ្កាយ
ដុំអាចម៍ផ្កាយ
ដុំអាចម៍ផ្កាយ
ដុំអាចម៍ផ្កាយ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T