ដូចការរំពុងទុក! IZONE ក៏នឹងមកចូលរួមសម្ដែង ក្នុងកម្មវិធី MAMA ឆ្នាំនេះដែរ

//s9.kh1.co/3c/3c69c2e48ba5aec7446da8ab69f3fad63dfd4b1f.jpg
តារា & កម្សាន្ដ

 ១៩-វិច្ឆិកា-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

តើដូចអ្វីដែលហ្វេនៗរំពឹងទុកដែរទេ? ថានឹងមានវត្តមានរបស់ក្រុម IZ*ONE ចូលរួមសម្ដែងនៅក្នុងព្រឹត្តការណ៍ 2020 MAMA ឆាប់ៗខាងមុខនេះ!

កូរ៉េខាងត្បូង ៖ ជាក់ស្ដែង កាលពីពេលថ្មីៗនេះ ខាងស្ថានីយ៍ទូរស្សន៍ Mnet បានបង្ហោះវីដអូក្នុង YouTube និងលើ Twitter ផ្ទាល់ខ្លួន ស្ដីពីវត្តមានសិល្បករល្បីៗជាច្រើន ដែលនឹងចូលរួមក្នុងព្រឹត្តិការណ៍ 2020 MAMA

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរ វត្តមានរបស់ក្រុមតារាល្បីៗជាច្រើន សុទ្ធតែត្រៀមចូលរួមក្នុងកម្មវិធី 2020 MAMA Performing Artist Compilation ក្នុងនោះផងដែរ បណ្ដាអ្នកគាំទ្រពិតជា បានបង្ហាញក្ដីរីករាយជាណាស់ ដែលបានដឹងថាក្រុម IZ*ONE ក៏នឹងមានវត្តមាន ចូលរួមសម្ដែងក្នុងកម្មវិធីដ៏ធំប្រចាំឆ្នាំ មួយនេះផងដែរ។

ជាការពិតណាស់នៅថ្ងៃទី​ ១៩ ខែវិច្ឆិកានេះ ខាង Mnet ថែមទាំងបានប្រកាសបន្ថែមថា ក្រុម IZ*ONE នឹងមិនត្រូវបានលុបចេញពីបញ្ជី ក្នុងកម្មវិធីដ៏អស្ចារ្យ 2020 MAMA នេះឡើយ ក្រុមនេះហ្នឹងចូលរួមសម្ដែង ដូចអ្វីដែលបានគ្រោងទុកពីមុន។

ជាមួយគ្នានេះដែរ ទាក់ទងនឹងដំណឹងខាងលើនេះ អ្នកនិយមលេងអ៊ីនធើណែត កំពុងតែឆ្ងល់ថា តើក្រុម IZ*ONE ពិតជាត្រលប់មកវិញដែរឬទេ? ក្នុងកម្មវិធីដ៏ធំមួយនេះ ដែលនឹងប្រារព្ធនៅក្នុងខែ ធ្នូ ឆ្នាំ ២០២០ ឆាប់ៗខាងមុខនេះ៕

កុំភ្លេចរង់ចាំតាមដានទស្សនាទាំងអស់គ្នាណា!

សូមទស្សនារូបភាពខាងក្រោម ៖

IZ*ONE
IZ*ONE
IZ*ONE
IZ*ONE
IZ*ONE
IZ*ONE
IZ*ONE
IZ*ONE
IZ*ONE
IZ*ONE
តារាឈ្មោះរបស់ក្រុម IZ*ONE ក្នុងកម្មវិធី​ 2020 MAMA
តារាឈ្មោះរបស់ក្រុម IZ*ONE ក្នុងកម្មវិធី​ 2020 MAMA
កម្មវិធី​ 2020 MAMA
កម្មវិធី​ 2020 MAMA
Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T