ស្ដ្រីម្នាក់ ស្រឡាំងកាំងពេលឃើញស្វាព្រៃអង្គុយបោកខោអាវឲ្យ បន្ទាប់ពីនាងត្រាំទុកចោល (មានវីដេអូ)

//s9.kh1.co/97/974a43d23adce9b776f87f40656201942d055ca8.jpg
សង្គម

 ១៩-វិច្ឆិកា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

ស្វាព្រៃមួយក្បាល បានធ្វើឲ្យនារីម្នាក់ស្រឡាំងកាំង នៅពេលបានឃើញវាកំពុងអង្គុយបោកសម្លៀកបំពាក់ ដែលមើលទៅដូចជាមនុស្សអីចឹងដែរ។

ឥណ្ឌូណេសុី៖ ថ្មីៗនេះ អ្នកប្រើប្រាស់បណ្ដាញសង្គម មានការភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំង ជុំវិញវីដេអូឃ្លីបខ្លីមួយ ដែលថតបង្ហោះចែកចាយនូវសកម្មភាព ស្វាព្រៃមួយក្បាលអង្គុយបោកសម្លៀកបំពាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វីដេអូឃ្លីនេះ ត្រូវបានថតឡើងកាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ នៅផ្ទះមួយខ្នង ដែលមានទីតាំងស្ថិតក្នុងតំបន់ Kalimantan នៃកោះ Borneo ប្រទេសឥណ្ឌូណេសុី ហើយយកទៅបង្ហោះចែកចាយ ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

យោងតាមសម្ដីរបស់នាង Ayu Sarasyani បានរៀបរាប់ថា ដំបូងឡើយ នាងបានត្រាំសម្លៀកបំពាក់ប្រឡាក់ៗជាមួយទឹក និងសាប៊ូពេញមួយកន្ធន់ជ័រ រួចទុកចោលខាងក្រៅផ្ទះ។ តែលុះពេលនាងត្រលប់មកវិញ ក៏ស្រាប់តែប្រទះឃើញស្វាកន្ទុយវែងមួយក្បាល កំពុងបោកសម្លៀកបំពាក់ជំនួសនាង ដែលធ្វើសកម្មភាពបោកគក់ដូចនាងរាល់ដងអីចឹងដែរ។

ជាក់ស្ដែង តាមរយៈ​វីដេអូឃ្លីប បង្ហាញឲ្យឃើញថា ស្វាមួយក្បាលនេះ បានប្រើដៃរបស់វាទាំងសងខាង ញីលើ.សម្លៀកបំពាក់ ដែលត្រាំក្នុងទឹក ខណៈពេលវាកំពុងអង្គុយលើគែមនៃកន្ធន់ជ័រដ៏ធំមួយ។ ហើយបន្ទាប់មកទៀត វាក៏បានពន្លាសម្លៀកបំពាក់ដាក់ទៅលើឥដ្ឋ និងញីថ្នមៗជាមួយសាប៊ូ ដើម្បីកម្ចាត់ភាពកង្វក់ចេញ យ៉ាងម៉ត់ចត់ផងដែរ។

ទន្ទឹមនឹងនេះដែរ នាង Ayu បានឲ្យនិយាយទៀតថា៖

ខ្ញុំពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលឃើញវាកំពុងបំពេញតួនាទីការងាររបស់ខ្ញុំ។ ប៉ុន្ដែភ្លាមៗនោះ ខ្ញុំបានចូលទៅក្នុងផ្ទះវិញ ហើយលួចមើលវាតាមបង្អួច។

សម្ដីរបស់នាង Ayu

យ៉ាងណាមិញ នៅតំបន់ខាងលើនេះ តែងតែមានស្វាព្រៃជាច្រើន ចូលមកស្នាក់នៅក្នុងអគារ ឬផ្ទះដែលគេទុកចោល ហើយស្វែងរកចំណីសុី។ ដោយឡែក ចំពោះស្វាមួយក្បាលនេះ នាង Ayu ជឿជាក់ថាវាប្រហែលចេញពីក្រុមរបស់វា ហើយនាងក៏បានបោះចេក និងនំបុ័ងមួយដុំ ដើម្បីឲ្យវាចេញពីកន្លែងបោកសម្លៀកបំពាក់ផងដែរ។ ក្រោយមក នាងបានរាយការណ៍ទៅកាន់មន្ត្រីមូលដ្ឋាន ក្នុងករណីស្វាមួយក្បាលនេះ វង្វេង ហើយចង់ជួបជុំជាមួយនឹងគ្នីគ្នារបស់វាវិញ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

ស្វាពេលកំពុងបោកសម្លៀកបំពាក់
ស្វាពេលកំពុងបោកសម្លៀកបំពាក់
ស្វាពេលកំពុងបោកសម្លៀកបំពាក់
ស្វាពេលកំពុងបោកសម្លៀកបំពាក់
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T