សមាជិកសភាស្រីលង្កាហូបត្រី​ឆៅ ​ខណៈពេលធ្វើសន្និសីទសារព័ត៌មាន (មានវីដេអូ)

//s9.kh1.co/7b/7bb9329605c6048fa8d90146c5c5b9a3db2f3d89.jpg
សង្គម

 ១៨-វិច្ឆិកា-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

សមាជិកសភារបស់ប្រទេសស្រីលង្កាមួយរូប បានសម្រេចហូបត្រីឆៅ​អំឡុងពេលធ្វើសន្និសីទសារព័ត៌មាន ដើម្បីលើកទឹកចិត្តប្រជាជនឱ្យទិញត្រី និងជួយជំរុញឧស្សាហកម្ម ដែលកំពុងធ្លាក់ចុះ

ស្រីលង្កា៖ សមាជិកសភារបស់ប្រទេសស្រីលង្កាមួយរូប បានសម្រេចចិត្តហូបត្រីឆៅ​អំឡុងពេលធ្វើសន្និសីទសារព័ត៌មាន ដើម្បីលើកទឹកចិត្តប្រជាជនឱ្យទិញត្រី និងជួយជំរុញឧស្សាហកម្មត្រី ដែលកំពុងធ្លាក់ចុះដោយសារវត្តមានជំងឺកូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Dilip Wedaarachchi សមាជិកសភា ដែលធ្លាប់បម្រើការជារដ្ឋមន្រ្តីជលផលរបស់ប្រទេសនេះ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដូច្នេះថា៖

ខ្ញុំកំពុងអំពាវនាវដល់ប្រជាជននៃប្រទេសស្រីលង្កា ឱ្យងាកមករកការបរិភោគត្រីវិញ។ សូមកុំខ្លាចអី ជំងឺកូវីដ១៩ នឹងមិនឆ្លងដល់អ្នក ដោយ​គ្រាន់តែការហូបត្រីនោះទេ។

Dilip Wedaarachchi

គួរជម្រាបថា​ ជំងឺរាតត្បាតសកលកូវីដ១៩ បាន​ធ្វើឱ្យមានការធ្លាក់ចុះយ៉ាងខ្លាំង​ក្នុងឧស្សាហកម្មត្រី​ស្រីលង្កា គឺនៅពេលដែល​ការផ្ទុះឡើងនៃករណីឆ្លងកូវីដ១៩ ត្រូវ​បានគេឃើញនៅផ្សារត្រីដ៏ធំបំផុតមួយ នៅក្នុង​រដ្ឋធានីកូឡុមបូ ប្រទេសស្រីលង្កា ដែលជាហេតុធ្វើឱ្យប្រជាជនមានការភ័យខ្លាច ថាត្រីអាចចម្លងជំងឺកូវីដ១៩៕

លោក Dilip Wedaarachchi
លោក Dilip Wedaarachchi
​វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T